ពីនេះ ពីនោះ
«​ប្រមាថ​» និង «​ប្រមាទ​»​មាន​សូរសៀង​ដូចគ្នា​តែ​អត្ថន័យ​ខុសគ្នា​ស្រឡះ​
25, Mar 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា​«​ប្រមាថ​» និង​«​ប្រមាទ​» មាន​សូរសៀង​ដូចគ្នា​មែន តែ​អត្ថន័យ​ខុសគ្នា​ទាំងស្រុង​។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត​។ 

 
«​ប្រមាថ​« (​ន​) មានន័យថា ការ​បៀតបៀន​គេ​,​ការ​ញាំញី​គេ​,​ការ​ធ្វើទុក្ខបុកម្នេញ​គេ​ឲ្យ​គេ​លំបាក​,​ការមើល​ងាយ​គេ​។ បើ​ប្រើ​ជា​(​កិ​) ក៏​អាច​ប្រើ​បានដែរ​។ មនុស្ស​ប្រមាថ​សត្វ គឺជា​មនុស្ស​បៀតបៀន​សត្វ​។ មនុស្ស​ប្រមាថ​ចាស់ មានន័យថា មនុស្ស​មើលងាយ​ចាស់​។ ពាក្យ​នេះ គឺ​សំដៅលើ​ការប្រមាថ និង​បៀតបៀន​ឲ្យ​ខាត​ដល់​ប្រយោជន៍​គេ​។ 
 
​ចំណែក​ពាក្យ​«​ប្រមាទ​» (​ន​) មានន័យថា ការ​ភ្លេច​ស្មារតី​,​ការ​ធ្វេសស្មារតី​,​ការ​ធ្វេស​ប្រហែល​។ បើ​ប្រើ​ជា​(​កិ​) មានន័យថា ភ្លេច​, ធ្វេស​,​ប្រហែល​។   
 
​នៅក្នុង​ស្ថានភាព​ពិភពលោក​កំពុងតែ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ រួមទាំង​កម្ពុជា​ដែរ គេ​អាច​ប្រើពាក្យ​ទាំងពីរ​នេះ​ក្នុងន័យ​ឲ្យ​ពលរដ្ឋ​ទាំងអស់​គួរ​កុំ​ប្រមាទ ឬ​ប្រមាថ ជំងឺ​កូ​វីដ​-១៩​ដែលជា​ជំងឺ​លាក់​មុខ និង​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​យ៉ាង​លឿន​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com