ប្រយ័ត្ន​! ចង់​ឆាប់​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ញុាំ​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ប្រយ័ត្ន​! ចង់​ឆាប់​មាន​ផ្ទៃពោះ គួរ​ចៀសវាង​ញុាំ​អាហារ​និង​ភេសជ្ជៈ​ប្រភេទ​នេះ​
28, Apr 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អាហារ​និង​ភេសជ្ជៈ​មួយចំនួន​មិន​ត្រឹមតែ​ជះឥទ្ធិពល​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​គួរឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ថា​តើ​អាហារ​និង​ភេសជ្ជៈ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?


 
​ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹង​អាហារ​ដែល​គួរ​ចៀសវាង​ប្រសិនបើ​ចង់​ឆាប់​មាន​ផ្ទៃពោះ ៖

១. អាហារ​កែច្នៃ​
 
​អាហារ​ប្រភេទ​នេះ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល ព្រមទាំង​ជះឥទ្ធិពល​ដល់​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​ទៀតផង​។ អាហារ​កែច្នៃ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​អតុល្យភាព​អ័រម៉ូន​ចំពោះ​ស្ត្រី ហើយ​សរីរាង្គ​បន្ត​ពូជ គឺ​ងាយ​នឹងរង​គ្រោះ​ដោយសារ​កម្រិត​មិន​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​។​
 
២. អាហារ​សម្បូរ​ខ្លាញ់​មិនល្អ​
 
​មិន​ត្រឹមតែ​ធ្វើឱ្យ​កើន​ទម្ងន់​ខ្លាំង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាហារ​សម្បូរ​ទៅដោយ​ខ្លាញ់​មិនល្អ​ក៏បង្ក​ផលប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ផងដែរ​។ ភាពធាត់​ជ្រុល​ជា​អ្វីមួយ​ដែល​បង្កើន​ហានិភ័យ​នៃ​បញ្ហា​អតុល្យភាព​អ័រម៉ូន​។​
 
៣. អាហារ​សមុទ្រ​ដែលមាន​ផ្ទុក​ជាតិ​បា​រ៉​ត​ខ្ពស់​
 
​ជាតិ​បា​រ៉​ត​ច្រើន​លើសលប់​ក្នុង​រាងកាយ​ជះ​ផល​ឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​លើ​ប្រព័ន្ធ​បន្ត​ពូជ​។​
 
៤. គ្រឿង​ស្រវឹង​
 
​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​មិន​ត្រឹមតែ​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​គួរឱ្យ​ព្រួយបារម្ភ​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បន្ថយ​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ផងដែរ​។ នេះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​និង​ជះឥទ្ធិពល​លើ​បរិមាណ​នៃ​វីតាមីន B ដែល​ចាំបាច់​សម្រាប់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​។​
 
៥. ភេសជ្ជៈ​កំប៉ុង​

​ការ​ទទួលទាន​ភេសជ្ជៈ​កំប៉ុង ឬ​ភេសជ្ជៈ​សូ​ដា​អាច​បង្ក​ការ​រលាក​ក្នុង​រាងកាយ​ដែល​ជះឥទ្ធិពល​ដល់​កម្រិត​នៃ​អ័រម៉ូន​និង​ប្រព័ន្ធ​បន្ត​ពូជ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com