អត្ថបទពាណិជ្ជកម្ម
vivo ប្រគល់​អាវ​ការពារ ម៉ាស់ និង​អាល់កុល ដល់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​
28, Apr 2020 , 3:25 pm        
រូបភាព
ដោយ: ថ្មីៗ
​នា​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០២០​នេះ​ក្រុមការងា​របស់​ក្រុមហ៊ុន vivo បានប្រគល់ ផលិតផល​សុខាភិបាល​មួយចំនួន រួមមាន​អាវ​ការពារ​ចំនួន​១៨០ កំ​ប្លេ ម៉ាស់​ការពារ ៥០,០០០​សន្លឹក និង​អាល់កុល​ចំនួន​៣​កេស​ផងដែរ​ដល់​ក្រសួងសុខាភិបាល តាមរយៈ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ សម្ភារ​បរិក្ខា​ទាំងនេះ​​ត្រូវបាន​ក្រុមការងា របស់​ក្រុមហ៊ុន vivo ប្រគល់​ជូនទៅ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ងី ម៉េង ប្រធាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​សហការី​របស់លោក​ដោយ​ផ្ទាល់​។​
 
​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​ការ​រាល់ដាល​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។​
 
​សូម​លោកអ្នក​ប្រុង​ប្រ​យ​ត្ន័​ជាប់​ជានិច្ច ហើយ​រាល់​ការធ្វើដំណើរ​ទៅកាន់​ទីជិត ឆ្ងាយ សូម​ពាក់​ម៉ាស់​និង​លាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​។ ប្រសិនបើ​លោកអ្នក​ស្នាក់​នៅផ្ទះ​​ក៏ត្រូវ​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ស្អាត​ល្អ​ផងដែរ និង​ការរក្សា​អនាម័យ​នានា​ផងដែរ ដើម្បី​កម្ពុជា​ជៀសវាង​ការឆ្លង​មេរោគ​Covid-19​។ 




 
​ក្រៅពី​ការប្រគល់​ជូន នូវ​ផលិតផល​សុខាភិបាល​នេះ​​ក្រុមការងារ​ក្រុមហ៊ុន vivo​សូម​ថ្លែងអំណរគុណ​អស់ពី​ចិត្ត ចំពោះ​លោក​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាយិកា​​និង​ជំនួយការ​នានា ដែល​កំពុងតែ​ខិតខំ​អស់ពី​សមត្ថភាព ក្នុងពេល​វេលា​ដ៏​លំបាក​នេះ​​និង​ជូនពរ​ឲ្យ​ប្រជាពលរដ្ឋ​យើង​គ្រប់គ្នា​មាន​សុវត្ថិភាព និង​សុខ​ភាពល្អ​៕
 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com