លក្ខណៈពិសេស​ថ្មីៗ​នៃ​កម្មវិធី Prince Bank App កំពុង​រង់ចាំ​លោកអ្នក​
អត្ថបទពាណិជ្ជកម្ម
លក្ខណៈពិសេស​ថ្មីៗ​នៃ​កម្មវិធី Prince Bank App កំពុង​រង់ចាំ​លោកអ្នក​
30, Apr 2020 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ ២០២០- ធនាគារ ព្រី​នស៍ នៅតែ​បន្ត​ពង្រីក​អាជីវកម្ម របស់ខ្លួន​ហើយក៏​បាន​ផ្តោត​ការយកចិត្តទុកដាក់ លើ​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​ផងដែរ​។ កម្មវិធី Prince Bank App ត្រូវបាន​ធ្វើឱ្យ​ប្រសើរឡើង ជាមួយនឹង​សេវាកម្ម និង​មុង​ងារ​ថ្មីៗ ដែល​លើស ពីអ្វី​ដែល​ធនាគារ​ដទៃ​ទៀត​ផ្តល់ជូន​។ យើង​មាន​គោលបំណង​ក្នុងការ​ក្លាយជា​“ ធនាគារ​ឌីជីថល ដ៏​ល្អ​បំផុត​នៅ​កម្ពុជា​” ដោយ​ធានាថា អតិថិជន​របស់​យើង នឹង​បន្ត​ទទួលបាន បទពិសោធន៍​ធនាគារ​ឌីជីថល​ដ៏​ល្អ​បំផុត​។​
 
​យើង​បាន​កែលម្អ​នូវ​មុខងារ​ថ្មីៗ​ជាច្រើន នៅក្នុង​កម្មវិធី Prince Bank App របស់​យើង​ដូចជា​៖ 
 
✔​ ​គណនី​៖ បង្កើត​គណនី​សន្សំ គណនី​ចរន្ត និង​គណនី​ធនាគារ​អាទិភាព តាម​តម្រូវការ​របស់លោក​អ្នក​
✔​ ​ប្រាក់​បញ្ញើ​៖ បើក​គណនី​បញ្ញើ​មាន​កាលកំណត់​ថ្មី ប្រកបដោយ​ភាពងាយស្រួល​ជាមួយនឹង​ជម្រើស​ដែល​អ្នក​ចង់បាន​
✔​ ​ការទូទាត់​វិក្កយបត្រ ៖ ទូទាត់​វិក្កយបត្រ​របស់​អ្នក​គ្រប់ពេលវេលា​គ្រប់​ទីកន្លែង ដូចជា បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ អ៊ីនធឺណិត និង​ទូរទស្សន៍ កម្មវិធី​កម្សាន្ត សេវាសាធារណៈ និង​ធានារ៉ាប់រង​
✔​ ​ការបង្ហាញ​ប័ណ្ណ​រូបវ័ន្ត ៖ អាច​ត្រួតពិនិត្យ​ប័ណ្ណ​ឥណ​ពន្ធ​របស់​លោកអ្នក កាន់តែ​ងាយស្រួល នៅក្នុង​ទូរស័ព្ទដៃ​របស់​អ្នក​ផ្ទាល់ 
✔​ ​ស្នើសុំ​ប័ណ្ណ ៖ អាច​ស្នើសុំ​ប័ណ្ណ​ឥណ​ពន្ធ ឬ​ប័ណ្ណឥណទាន តាមរយៈ​ទូរស័ព្ទ​របស់​អ្នក​
✔​ ​ការគ្រប់គ្រង​ប័ណ្ណ ៖ មាន​ភាពបត់បែន ក្នុង​ការផ្អាក​ដំណើរការ​ប័ណ្ណ​របស់​អ្នកជា​បណ្តោះអាសន្ន ឬ​ដាក់​ដំណើរការ​ប័ណ្ណ​ជាថ្មី​ម្តងទៀត និង​ផ្លាស់ប្តូរ​លេខ​សម្ងាត់​ប័ណ្ណ​
✔​ ​ការគ្រប់គ្រង​មូលប្បទានប័ត្រ​៖ អ្នក​អាច​ស្នើសុំ​សៀវភៅ​មូលប្បទានប័ត្រ​ថ្មី ពី​គ្រប់​ទីកន្លែង ហើយ​អាច​ជ្រើសរើស​សាខា​ណាមួយ​ដើម្បី​មក​ទទួលយក​
✔​ ​ចែករំលែក​កម្មវិធី ៖ ងាយស្រួល​ក្នុងការ​ចែករំលែក​កម្ម​វី​ធី​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​
✔​ ​សារ​ជូនដំណឹង ៖ ទទួលបាន​សារ​ជូនដំណឹង​ភ្លាមៗ ដែល​បង្ហាញ​ពី​ប្រតិបត្តិការ​ថ្មីៗ និង​សកម្មភាព​ធនាគារ​
✔​ ​កាបូប​អេ​ឡិច​ត្រូ​និ​ច​បាគង ៖ ផ្ទេរប្រាក់​ភ្លាមៗ ទៅកាន់​កាបូប​អេឡិចត្រូនិក​បាគង​ណាមួយ ជាមួយ​កម្មវិធី Prince Bank App របស់​យើង ហើយ​រីករាយ​នឹង​ការទូទាត់ ដោយ​គ្មាន​សាច់ប្រាក់​ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន ដើម្បី​ទូទាត់ ដោយផ្ទាល់​នៅតាម​ហាង​ទំនិញ​ដែលជា​ដៃគូ​
✔​ ​គណនី​រួម ៖ ថ្មី​! សម្រាប់​ម្ចាស់​គណនី​រួម អាច​ផ្ទេរប្រាក់​បាន​យ៉ាង​ងាយស្រួល ជាមួយនឹង​ជម្រើស នៃ​ការអនុម័ត​ពី​ភាគី​ទាំងសងខាង លើ​មុខងារ​គណនី​រួម​
✔​ ​ដែន​កំណត់​ប្រតិបត្តិការ ៖ អាច​កំណត់​ដែន​កំណត់ សម្រាប់​ការផ្ទេរ​ប្រាក់ ក្នុង​មួយ​ប្រតិបត្តិការ ក៏ដូចជា​ដែន​កំណត់​សម្រាប់​ការផ្ទេរ​ប្រាក់​ជា​រៀងរាល់ថ្ងៃ ដែល​ស្របតាម​តម្រូវការ​របស់លោក​អ្នក​
✔​ ​ទីតាំង ៖ ពិនិត្យ​ព័ត៌មាន​ថ្មីៗ ទាក់ទង​ទៅនឹង​សាខា ឬ​ទីតាំង​អេ​ធី​អឹម​នីមួយៗ ដូចជា​៖ លេខ​ទូរស័ព្ទ​ទំនាក់ទំនង ម៉ោង​ប្រតិបត្តិការ និង​អាសយដ្ឋាន​របស់​ស្ថាប័ន​ជាដើម 


​លោកអ្នក​អាច​ទទួលបាន​មុខងារ​ថ្មីៗ​ដ៏​ទំនើប​ទាំងនេះ ដោយ​គ្រាន់តែ​ធ្វើ​ការទាញយក​កម្មវិធី Prince Bank App ឥឡូវនេះ​។​
 
​ប្រសិនបើ​លោកអ្នក នៅ​មិនទាន់​ក្លាយជា​ម្ចាស់​គណនី​ណាមួយ​នៅ​ធនាគារ ព្រី​នស៍ ទេនោះ សូមកុំ​បារម្ភ លោកអ្នក​គ្រាន់តែ​ទាញយក​កម្មវិធី Prince Bank App ហើយ​ដាក់ពាក្យ​ស្នើសុំ​បើក​គណនី​ដោយផ្ទាល់ តាមរយៈ​កម្មវិធី Prince Bank App បាន​កាន់តែ​ងាយស្រួល​។​
 
​សូម​ទំនាក់ទំនង​មកកាន់​ផ្នែក​សេវាកម្ម​អតិថិជន តាម​ទូរ​សព្ទ​របស់​ធនាគារ ព្រី​នស៍ តាមរយៈ​ទូរ​សព្ទ​លេខ ១៨០០ ២០ ៨៨៨៨ សម្រាប់​ព័ត៌មាន​បន្ថែម​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com