«​ចរាចរ និង​ចរាចរណ៍​»​សម្រាប់​ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
ពីនេះ ពីនោះ / មិនយល់...!
«​ចរាចរ និង​ចរាចរណ៍​»​សម្រាប់​ប្រើ​ក្នុងន័យ​ខុសគ្នា​ដូចម្តេច​?
01, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​«​ចរាចរ និង​ចរាចរណ៍​»​គឺ​សុទ្ធតែជា​ពាក្យ​ត្រឹមត្រូវ​ដូចគ្នា និង​មាន​អត្ថន័យ​ខុសគ្នា​។ គ្រាន់តែ​អ្នកខ្លះ​មិនទាន់​ប្រើ​ឲ្យ​ត្រូវ​នឹង​អត្ថន័យ​នៃ​ពាក្យ​ទាំងពីរ​នេះ​នៅឡើយ​ទេ​។

 
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​បញ្ជាក់ថា កាលណា​ប្រើពាក្យ​«​ចរាចរ​»​គឺ​ពាក្យ​នេះ​ដើរតួ​ជា​កិរិយាសព្ទ​ដែល​មានន័យថា អ្នក​ដើរទៅ​ដើរមក​, អ្នកដើរ​ត្រឡប់​ចុះ​ត្រឡប់​ឡើង​។ ឧទាហរណ៍​៖ មនុស្ស​ធ្វើដំណើរ​តាមផ្លូវ​។ 
 
​តែបើ​ប្រើពាក្យ​«​ចរាចរណ៍​»​មានន័យថា​ពាក្យ​នេះ​ដើរតួ​ជា នាមសព្ទ ដែល​មានន័យថា ការដើរ​ទៅមក​, ដំណើរ​ខ្វាត់ខ្វែង​ចុះឡើង​, ដំណើរ​តាមផ្លូវ​សារ​ធា​រណៈ​តាមផ្លូវ​។ ឧទាហរណ៍​៖ ច្បាប់​ចរាចរណ៍​ថ្មី​, ស្ទះចរាចរណ៍​ខ្វាត់ខ្វែង​តាមផ្លូវ​, បិទ​ដំណើរ​ចរាចរណ៍​,​ត្រួតពិនិត្យ​ចរាចរណ៍​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com