អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល ដែលមាន​ទឹកប្រាក់​៨០​ពាន់​លាន​រៀល​ជា​ផ្លូវការ
01, May 2020 , 10:05 am        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០៖ ក្រុមហ៊ុន អ អិ​ម អេ (​ខេ​ម​បូ​ឌា​) ម​.​ក  (​ហៅ​កាត់​ថា “​អ អិ​ម អេ ខេ​ម​បូ​ឌា​”) បាន​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល ចំនួន ៨០​ពាន់​លាន​រៀល (​ប្រមាណ​ជា ២០​លាន​ដុល្លារ​អាមេរិក​) ដែលមាន​រយៈពេល​៥​ឆ្នាំ ជាមួយ​អត្រា​គូ​ប៉ុង ៥,៥០% ក្នុង​មួយឆ្នាំ នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (“​ផ​.​ម​.​ក​”) ដែលជា​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​បំណុល​លើកដំបូង​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ អ អិ​ម អេ ខេ​ម​បូ​ឌា​។​
 
​សញ្ញា​បណ្ណ​សាជី​រកម្ម អ អិ​ម អេ ខេ​ម​បូ​ឌា គឺជា​សញ្ញា​បណ្ណ​ដែល​ត្រូវបាន​ធានា ១០០% ដោយ​ស្ថាប័ន Credit Guarantee and Investment Facility ដែលជា​មូលនិធិ​បរ​ធន​មួយ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ចុះបញ្ជី​លក់​សញ្ញា​បណ្ណ ក្រោម​ក្របខណ្ឌ​ការបោះ​ផ្សាយ​សញ្ញា បណ្ណ​ពហុ​រូបិយប័ណ្ណ​អាស៊ាន​+៣ ASEAN+3 Multi-Currency Bond Issuance Framework (AMBIF)​។​


 
​លោក Kevin Whitcraft នាយក​ប្រតិបត្តិ​របស់ RMA Group និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែង​ការកោតសរសើរ​ក្នុងឱកាស​នេះ​ថា​៖«​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដំបូង សម្រាប់  RMA Group និង​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង ក្នុងការ​ត្រួសត្រាយ​ផ្លូវ​ក្នុងនាម​ជា​ក្រុមហ៊ុន​មិនមែន​ស្ថាប័នហិរញ្ញវត្ថុ ដែល​បាន​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដំបូងបង្អស់​នៅ​ប្រទេស​កម្ពុជា​។ ពួកយើង​មាន​ទំនុកចិត្ត​យ៉ាង​ពេញទំហឹង ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ហើយ​បាន​បោះជំហាន​ទៅមុខ ជាមួយនឹង​ការបោះ​ផ្សាយ​លក់​សញ្ញា​បណ្ណ ទោះបី​ជាមាន​បញ្ហា​ប្រឈម​ជុំវិញ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត Covid-១៩ ក៏ដោយ​។ យើង​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​ស្ថាប័ន CGIF នៅតែមាន​ការប្តេជ្ញាចិត្ត​ខ្ជាប់ខ្ជួន និង​ចំណាប់អារម្មណ៍​របស់​វិនិយោគ​គិ​ន​នៅតែមាន​ភាពរឹងមាំ សូម្បីតែ​ក្នុង​ស្ថាន​ភាពមិនប្រក្រតី​ក៏ដោយ ក៏​មូល​ប​ត្រ​បំណុល ត្រូវបានធ្វើ​បរិវិសកម្ម​ទាំងអស់​ប្រកបដោយ​ជោគជ័យ​។ នេះ​គឺជា​សក្ខីភាព​នៃ​កេរ្តិ៍ឈ្មោះ និង​ភាព​ដែល​អាច​ជឿទុកចិត្ត​បាន​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​»​។​
 
​លោកស្រី Sun Guiying នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន CGIF បាន​ថ្លែងថា​៖«​ទោះបី​មាន​បញ្ហា​ប្រឈម ដែល​កើតមាន​ដោយ​ជំងឺ​រាតត្បាត​រីក​រាលដាល​ថ្មី Covid-១៩ ក៏ដោយ ក៏ CGIF មាន​មោទកភាព ដែល​បានធ្វើការ​ដោយ​ជោគជ័យ​ជាមួយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា និង​និយតករ​មូល​ប​ត្រ​នៅ​ប្រទេស​កម្ពុជា ក្នុងការ​បោះផ្សាយ​មូល​ប​ត្រ​បំណុល​ដំបូង របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​។ គម្រោង​នេះ បង្ហាញ​ពី​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធផល​ជាច្រើន របស់ CGIF ដែលជា​សញ្ញា​បណ្ណ​នេះ ជា​សញ្ញា​បណ្ណ​មានការ​ធានា​ដំបូងបង្អស់​ដោយ CGIF សម្រាប់​ស្ថាប័ន​មិនមែន​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា​។ ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​នេះ មាន​គោលបំណង មិន​ត្រឹមតែ​ពង្រឹង​ទំនុកចិត្ត​របស់​វិនិយោគិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទាក់ទាញ​ក្រុមហ៊ុន​ផ្សេងទៀត ដែលមាន​បំណង​បោះផ្សាយ​សញ្ញា​បណ្ណ​នាពេល​អនាគត ក្នុងការ​ទាញយក​ទីផ្សារ​មូល​ប​ត្រ​បំណុល​ក្នុងស្រុក​ផងដែរ​»​។​
 
​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ដែលជា​និយតករ​មូល​ប​ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះបញ្ជី​នេះ​។ លោក បាន​មានប្រសាសន៍ថា​៖«​ការបោះ​ផ្សាយ​មូល​ប​ត្រ​បំណុល​ដោយ​ជោគជ័យ របស់ អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​ក្លាយជា​គំរូ​មួយ​សម្រាប់​ប្រតិបត្តិការ​នាពេល​អនាគត​។ មូល​ប​ត្រ​បំណុល​ដែលមាន​បុគ្គល​ធានា​នេះ ផ្តល់នូវ​ជម្រើស​ឧបករណ៍​ហិរញ្ញវត្ថុ​ថ្មី​មួយ សម្រាប់​ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យ​ផ្សេងៗ ដើម្បី​ប្រមូល​មូលនិធិ កាន់តែច្រើន​ជាមួយនឹង​រយៈពេល​វែង​ជាង​មុន​»​។​


 
​លោក ហុង សុ​ហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (​ផ​.​ម​.​ក​) ដែលមាន​វត្តមាន​នៅក្នុង​ពិធី​ចុះបញ្ជី​មូល​ប​ត្រ​បំណុល បាន​មានប្រសាសន៍​ផងដែរ​ថា​៖«​ទោះបី​មាន​ស្ថានភាព​ទីផ្សារ​មាន​ភាពមិន​នឹងនរ​ក៏ដោយ យើង​នៅតែ​បន្ត​សម្រេច​ចុះបញ្ជី​លក់​មូល​ប​ត្រ​បំណុល​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​បាន​ដោយ​រលូន​។ ក្នុងស្ថានភាព​បែបនេះ វា​ជាស​ញ្ញា​នៃ​ការតស៊ូ និង​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន ដល់​វិនិយោគិន​នានា​។ ក្រុមហ៊ុន អេស​ប៊ី​អាយ ដែលជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ធានា​ទិញ​មូល​ប​ត្រ​តែមួយគត់ សម្រាប់​គម្រោង​នេះ បាន​ដើរតួនាទី​យ៉ាងសកម្ម​ក្នុងការ​គាំទ្រ​វិស័យ​មូល​ប​ត្រ ចាប់តាំងពី​ការកកើត​របស់​ក្រុមហ៊ុន ក្នុងការ​ចាប់ផ្តើម​ប្រតិបត្តិ​ការដែល​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​បើក​ទីផ្សារ​មូល​ប​ត្រ​ក្នុងប្រទេស​កម្ពុជា​។ ចាប់តាំងពី​ពេលនោះ​មក ទីផ្សារ​នៅតែ​បន្ត​រីកចម្រើន ហើយ​ប្រតិបត្តិការ​ជាច្រើន ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ​ជា​រៀងរាល់ឆ្នាំ ដោយសារ​មានការ​គាំទ្រ​ជា​បន្តបន្ទាប់ ពី​អាជ្ញាធរ​ពាក់ព័ន្ធ​រួមមាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ផ្សា​រមូល​ប​ត្រ​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​»​។​
 
​លោក Shuzo Shikata នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អេស​ប៊ី​អាយ រ៉ូយ៉ាល់ ស៊ី​ឃ្យួ​រឹ​ធី បាន​លើកឡើងថា ក្នុងនាម​ជា​អ្នកចូលរួម​ទីផ្សារ​មូល​ប​ត្រ​មួយ ដែល​ដើរតួនាទី​យ៉ាងសកម្ម ក្រុមហ៊ុន អេស​ប៊ី​អាយ នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ចាប់យក​ទីផ្សារ​នេះ​ជា​បន្តទៀត​។ ការធ្វើ​បែបនេះ នឹង​បង្ក​ឱ្យ​ក្រុមហ៊ុន​ឯកជន​នានា នៅក្នុង​ប្រទេស​កម្ពុជា អាច​ទទួលបាន​មូលនិធិ​កាន់តែច្រើន ជាមួយ​រយៈពេល​វែង​ជាង​មុន ក្នុង​ដំណើរការ​មួយ​ដែល​នឹង​កាន់​តែមាន​ភាពងាយស្រួល ប្រកបដោយ​ប្រសិទ្ធភាព និង​ចំណាយ​តិច​។ ដោយសារ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នៅតែ​បន្ត​រីកចម្រើន​នៅក្នុង​ប្រទេស​កម្ពុជា ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន CGIF និង​ក្រុមហ៊ុន អេស​ប៊ី​អាយ នឹង​ជួយ​ត្រួសត្រាយ​ផ្លូវ សម្រាប់​ក្រុមហ៊ុន ដើម្បី​បន្តសកម្មភាព​បង្កើន​ដើមទុន​បន្ថែមទៀត​នាពេល​អនាគត​។​


 
​លោក ង​ន សាំង នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បាន​ថ្លែងថា​៖«​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា តែងតែ​យកចិត្តទុកដាក់ គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​។ ក្នុងករណីនេះ យើង​រីករាយ​ដែល​បាន​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ទីផ្សារ​មូល​ប​ត្រ របស់​ប្រទេស​កម្ពុជា​»​។​
 
​លោក​បានបញ្ជាក់​បន្ថែម​ថា អាជីវកម្ម​របស់​យើង​បាន​ដំណើរការ​យ៉ាង​ល្អ ជាមួយនឹង​ការចែក​ចាយ​ផលិតផល​ល្បីៗ​មួយចំនួន​ដូចជា រថយន្ត Ford រថយន្ត​ប្រណិត​ម៉ាក Jaguar Land Rover បរិក្ខារ​កសិកម្ម​ទំនើប​ម៉ាក John Deere បរិក្ខារ​សំណង់​ម៉ាក JCB, TCM, JLG ឡាន​ដឹកទំនិញ​ម៉ាក​Fuso និង សម្ភារ​មួយចំនួនទៀត សម្រាប់​ថែរក្សា​ទំនិញ លើកដាក់​ទំនិញ និង​សម្អាត​។ មូល​ប​ត្រ​បំណុល ជា​ប្រភព​ទុន​ដើម្បី​បង្កើន​ចំណែក​ទីផ្សារ​ថែមទៀត​ដល់​ក្រុមហ៊ុន​៕










 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com