ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
ត្រឹម​៣​ម៉ោង​ព្រឹក​នេះ ប៉ូលិស​ចរាចរណ៍​រាជធានី​ឃាត់​បាន​ម៉ូតូ​៩០០​គ្រឿង និង​រថយន្ត​៨០​គ្រឿង​
01, May 2020 , 12:15 pm        
រូបភាព
បណ្ណពិន័យម៉ូតូដែល​ខុសច្បាប់។ ថត​ដោយ ប៉ាន់ បូនី
បណ្ណពិន័យម៉ូតូដែល​ខុសច្បាប់។ ថត​ដោយ ប៉ាន់ បូនី
ដោយ: ថ្មីៗ
​របាយការណ៍​បឋម​ស្តីពី​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ បង្ហាញថា ប្រតិបត្តិការ​ត្រឹម​៣​ម៉ោង​ពី​ម៉ោង​៧ ដល់​ម៉ោង​១០​ព្រឹក សមត្ថកិច្ច​ឃាត់​ម៉ូតូ​ដែល​ល្មើសច្បាប់​ចំនួន​៩០០​គ្រឿង និង​រថយន្ត​៨០​គ្រឿង​។​



​ក្នុងចំណោម​ម៉ូតូ​ទាំង​៩០០​គ្រឿង មាន​ករណី​អត់​មួក​ចំនួន​៨៤៥​គ្រឿង ដោយ​១​គ្រឿងៗ ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​៦​ម៉ឺន​រៀល អត់​ផ្លាកលេខ​ចំនួន​៨​គ្រឿង (១​គ្រឿង​១២​ម៉ឺន​រៀល​), ល្មើស​សញ្ញា​ចរាចរណ៍ ៤៧ គ្រឿង (១​គ្រឿង​១០​ម៉ឺន​រៀល​)​។​



រីឯ​ក្នុងចំណោម​រថយន្ត​៨០​គ្រឿង ករណី​អត់​ពាក់​ខ្សែក្រវាត់​ចំនួន​៦៣​គ្រឿង (១​គ្រឿង​រង​ពិន័យ​៧៥០០០ ទៅ​១៥​ម៉ឺន​រៀល បញ្ច្រាស់ទិស​មាន​៧​គ្រឿង (១​គ្រឿង​ពី​១៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​) អត់​ផ្លាកលេខ​២​គ្រឿង (១​គ្រឿង​ពី​១.២​លាន​ទៅ​២.៤​លាន​រៀល​) និយាយ​ទូរ​សព្ទ ២​គ្រឿង (១២​ម៉ឺន ទៅ​២២.៥​ម៉ឺន​រៀល​) អត់​បណ្ណ​សម្គាល់​យាន​១​គ្រឿង (​ពី​១.២​លាន​ទៅ​២.៤​លាន​រៀល​) ល្មើស​សញ្ញា​ចរាចរណ៍ ៣ គ្រឿង (១​គ្រឿង​ពី​១៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​) និង​សំពីងសំពោង ២ គ្រឿង (១​គ្រឿង​ពី​១៥​ម៉ឺន​ទៅ​៣០​ម៉ឺន​រៀល​)៕





© រក្សាសិទ្ធិដោយ thmeythmey.com