ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កែប្រែ​វាសនា​បុគ្គលិក​លក់​មីឆា​ម្នាក់ ឲ្យ​ក្លាយជា​ថៅកែ​
អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ កែប្រែ​វាសនា​បុគ្គលិក​លក់​មីឆា​ម្នាក់ ឲ្យ​ក្លាយជា​ថៅកែ​
02, May 2020 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
លោក សៀក ពិ​សិទ្ធ បុគ្គលិក​លក់​មីឆា​បាន​កែប្រែ​វាសនា ដែល​ធ្វើការ​ឱ្យគេ​អស់​រយៈពេល​៣​ឆ្នាំ​មកជា​ម្ចាស់​អាជីវកម្ម​ខ្នាតតូច នៅ​ម្តុំ​ផ្សារ​ទំនើប​អ៊ី​អន​១ ក្រោយ​មាន​ទុន ៥០ លាន​រៀល ដែល​ឈ្នះ ពី​ក្រវិល​កំប៉ុង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក WURKZ ។​
 
​ថៅកែ​ក្មេង​អាយុ​២១​ឆ្នាំ ដែល​បច្ចុប្បន្ន​ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​បានឱ្យដឹងថា​៖«​នេះ​ពិតជា​មហា​សំណាង សម្រាប់​ជីវិត​ខ្ញុំ​មែន​។ គ្រាន់តែ​មួយប៉ប្រិចភ្នែក ខ្ញុំ​អាចបង្កើត​មុខរបរ​មួយ​ដែល​ខ្ញុំ​មាន​ជំនាញ​ស្រាប់​ហើយ ដែល​តែងតែ​ប៉ងប្រាថ្នា ចង់​មាន​របរ​នេះ​ជា​របស់ខ្លួន​យូរ​មកហើយ បានសម្រេច​ក្នុង​វ័យ​ប៉ុណ្ណេះ​»​។​
 
​លោក​រម្លឹក​ការ​ឈ្នះ​ថា​៖ «​ដំបូង​ឡើយ ខ្ញុំ​ទិញ​វើក WURKZ ត្រឹម​១​កំប៉ុង​ហូប​ពេល​រសៀល​ម៉ោង​ប្រហែល​៤ រួច​ក៏ត្រូវ​រង្វាន់​១​កំប៉ុង ខ្ញុំ​ក៏​យកទៅ​ដូរ ស្រាប់តែ​កំប៉ុង​ដូរ​នោះ​ឈ្នះ​បាន​ទឹកប្រាក់​៥​ពាន់​រៀល ហើយក៏​យកទៅ​ដូរ និង​ទិញ​ថែម​ផ្តាច់​មួយ​កំប៉ុង​ដែល​នៅសល់​ពី​អ្នកលក់​នោះ​ស្រាប់តែ​គាស់​ឈ្នះ​បាន​៥០​លាន​រៀល​ពី​កំប៉ុង​ដូរ​ចុងក្រោយ​នោះ​តែម្តង​»​។ 
 
​លោក​ថា​៖ «​ខ្ញុំ​សឹង​មិន​ជឿ​នឹង​ភ្នែក​ខ្លួនឯង​។ អីចឹង​ហើយ​កាល​ថ្ងៃ​ឈ្នះ​នោះ ខ្ញុំ​ក្តាប់​ក្រវិល​កំប៉ុង​ជាប់រ​ត់ទៅ​សួរ​អ្នកលក់ ឡើង​គេ​ផ្អើល​ពេញ​ភូមិ​រត់​មក​ឱប​ខ្ញុំ ជួយ​អរ​ខ្ញុំ​គ្រប់គ្នា​»៕ 
 
(អត្ថបទពាណិជ្ជកម្ម)
 

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com