ជាតិ
៤​ខែ​ដើមឆ្នាំ​កម្ពុជា​នាំ​អង្ករ​ចេញ​បាន​ជាង​៣០​ម៉ឺន​តោន កើន​ជាង​៤០​ភាគរយ​
02, May 2020 , 7:29 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៤​ខែ ដើមឆ្នាំ​២០២០​នេះ កម្ពុជា​បាន​នាំ​អង្ករ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ៣០០,២៥២ តោន កើនឡើង​៤០,៥០​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​អង្ករ របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ​សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​។

 
 
​របាយការណ៍​ដដែល បាន​ឲ្យ​ដឹងថា ប្រទេស​ចិន នៅតែ​ជា​ប្រទេស​នាំមុខគេ ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ដល់​ទៅ​ជាង​១២​ម៉ឺន​តោន ខណៈ​តំបន់​អឺរ៉ុប​ស្ថិតនៅ​លំដាប់​ទី​២ ដែល​បាន​នាំចូល​អង្ករ​កម្ពុជា​ជិត​១០​ម៉ឺន​តោន​។ កម្ពុជា បាន​នាំ​អង្ករ​ទៅ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ាន  ជិត​៤​ម៉ឺន​តោន និង​ទៅ​បណ្តា​ប្រទេស​ផ្សេងទៀត ជាង​៤​ម៉ឺន​តោ​។ នេះ​បើតាម​តួលេខ​របស់​លេខាធិការដ្ឋាន​ច្រកចេញចូល​តែមួយ សម្រាប់​បំពេញបែបបទ​នាំចេញ​អង្ករ​៕  

Tag:
 អង្ករ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com