លោក វេ​ង សាខុន វាយតម្លៃ​ខ្ពស់​លើ​បច្ចេកទេស​ចិញ្ចឹម​បង្កង​អូស្ត្រាលី​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
ជាតិ
លោក វេ​ង សាខុន វាយតម្លៃ​ខ្ពស់​លើ​បច្ចេកទេស​ចិញ្ចឹម​បង្កង​អូស្ត្រាលី​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
05, May 2020 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ «​រដ្ឋបាល​ជលផល និង​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម គួរ​បញ្ជូន​មន្ត្រី និង​និស្សិត​ចុះ​សិក្សា ដកស្រង់​បទពិសោធន៍ បច្ចេកទេស ដើម្បី​ផ្សព្វផ្សាយ​ផលិតកម្ម​បង្កង​នេះ​ឱ្យបាន​ទូលំទូលាយ​ទូទាំងប្រទេស​»​។ នេះ​ជា​លើកឡើង​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម នា​ទស្សនកិច្ច​នៅ​កសិដ្ឋាន​ចិញ្ចឹម​បង្កង ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។


 
​ក្រោយ​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ការចិញ្ចឹម​បង្កង​អូស្ត្រាលី​របស់​ក្រុមហ៊ុន​មួយ ស្ថិតនៅ​ស្រុក​ត្រពាំង​ប្រសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក វេ​ង សាខុន ជំរុញ​ឲ្យ​មន្ត្រី និង​និស្សិត​កសិកម្ម មក​រៀនសូត្រ​ពី​បច្ចេកទេស​ចិញ្ចឹម​បង្កង​។ ក្នុង​ដំណើរ​ទេស្សន​កិច្ច​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចូលរួម​វិនិយោគ​ចិញ្ចឹម​បង្កង​ពូជ​ថ្មី ដែល​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កសិករ​ចិញ្ចឹម​ជា​លក្ខណ​:​គ្រួសារ​។​
 
​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី ក្នុង​ទឹកដី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៦ ដោយមាន​ស្រះ​ច្រើន​ប្រភេទ រួមមាន ស្រះ​ចិញ្ចឹម​មេ​, បា​ពូជ​, កូន និង​បង្កង​សាច់​ជាដើម​។ បច្ចុប្បន្ន កសិដ្ឋាន​ចិញ្ចឹម​បង្កង​ខាងលើ កំពុង​សាកល្បង​ពិសោធន៍​ភ្ញាស់ និង​ចិញ្ចឹម​កូន​ពូជ ដើម្បី​សម្រេច​ផែនការ​ផលិតកម្ម ផលិត​បង្កង​សាច់​ឲ្យ​បាន ១​តោន​ក្នុង​មួយថ្ងៃ​។ 
 
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ត្រាលី​នេះ មានកូន​ពូជ​ប្រមាណ ៦០​ម៉ឺន ដែល​អាច​ផ្ដល់​ផល​ប្រមាញ ៥០​តោន ក្នុង​រយៈពេល ៦​ខែ​។ លើសពីនេះ កសិដ្ឋាន​នេះ គ្រោង​ផលិត​កូន​ឲ្យ​បាន ៥​ទៅ​១០​លាន​កូន​នៅ​ឆ្នាំក្រោយ​។ 
 
​បង្កង​នៅក្នុង​កសិដ្ឋាន​នេះ មានតម្លៃ ២៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម ដោយ​ឈ្មួញ​យកទៅលក់​បន្ត​មានតម្លៃ​ពី ៣០​ទៅ​៣៥​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​។ បើតាម​ក្រសួងកសិកម្ម កសិដ្ឋាន​ដែល​កំពុង​ចិញ្ចឹម​បង្កង​ក្នុង​ផ្ទៃដី ២៥​ហិកតា​នេះ គ្រោង​ពង្រីក​ដល់ ១០០​ហិកតា សម្រាប់​ផ្គត់ផ្គង់​បង្កង​នៅ​ទីផ្សារ​។​
 
​សូមបញ្ជាក់ថា ការចិញ្ចឹម​លក្ខណ​:​ធម្មជាតិ​នេះ ផ្តល់​ចំណី​មាន​ពោត ដំឡូង​មី និង​សណ្តែកសៀង ដែលជា​វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​៕

រូបភាពពីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ









Tag:
 កសិកម្ម​
  បង្កង
© រក្សាសិទ្ធិដោយ thmeythmey.com