អត្ថបទពាណិជ្ជកម្ម
ស្រាបៀអាន់ឆ័រ ប្តេជ្ញាការពារសុវត្ថិភាពអតិថិជន និងប្រជាជនក្នុងសហគមន៍អំឡុងពេលនៃការផ្ទុះជំងឺកូវីដ-១៩
05, May 2020 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ខែឧសភា ឆ្នាំ២០២០៖ ស្ថិតនៅក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ការគាំទ្រ និងជួយគ្នាទៅវិញទៅមក ពីស្ថាប័ននានា គឺពិតជាមានសារៈសំខាន់ណាស់។អាន់ឆ័រ ដែលជាម៉ាកសញ្ញាស្រាបៀមួយ ក្នុងចំណោមស្រាបៀជាច្រើន របស់ក្រុមហ៊ុនផលិតស្រាបៀកម្ពុជា(CBL) ដែលជាផ្នែកមួយ នៃក្រុមហ៊ុនស្រាបៀ HEINEKENបានប្តេជ្ញាធ្វើឱ្យធនធានរបស់ខ្លួន ទទួលបានអត្ថប្រយោជន៍កាន់តែប្រសើរ។
ក្នុងអំឡុងពេលនៃការកកើតវីរុសរាតត្បាតមិនធ្លាប់មាននេះស្រាបៀអាន់ឆ័រ មានគោលបំណង បង្ហាញនូវទំនួលខុសត្រូវចំពោះសង្គមដែលមានអាទិភាពចម្បងតែមួយគត់ គឺធានាបាននូវសុវត្ថិភាពនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
 
កាលពីដើមខែមេសា ស្រាបៀអាន់ឆ័របានផ្លាស់ប្តូររាល់យុទ្ធសាស្ត្រទីផ្សារទាំងអស់របស់ខ្លួនដោយជំនួសមកវិញនូវយុទ្ធនាការ«នៅផ្ទះដើម្បីសុវត្ថិភាព» ដែលមានផ្សាយតាមកញ្ចក់ទូរទស្សន៍ បណ្តាញទំនាក់ទំនងសង្គមនិងផ្ទាំងប៉ាណូ។ គោលដៅ គឺដើម្បីលើកទឹកចិត្តប្រជាជនឱ្យនៅដាច់ពីគ្នា និងអនុវត្តគោលការណ៍រក្សាគម្លាតសង្គមក្នុងពេលប្រឈមនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩នេះ។


 
ដើម្បីជួយប្រជាជនឱ្យមានសុវត្ថិភាព ក្រុមហ៊ុនបានផ្តល់ជូននូវសម្ភារការពារជាង ៦,០០០ ឈុតនៅទូទាំងប្រទេស ដែលមានដូចជាម៉ាស ទឹកលាងដៃនិងខិត្តប័ណ្ណដែលណែនាំអំពីរបៀបអនុវត្ត នូវឥរិយាបថប្រកបដោយអនាម័យ និងមានសុវត្ថិភាព។
 
ដោយសារការលើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងការផ្តល់នូវការត្រៀមខ្លួន ឱ្យុបានគ្រប់គ្រាន់ដល់ប្រជាជនមានសារៈសំខាន់ខ្លាំង ទើបសម្ភារជាង ៥,០០០ឈុតនឹត្រូវចែកចាយដល់អតិថិជនស្រាបៀអាន់ឆ័រនៅទូទាំងប្រទេស ពីព្រោះពួកគេមានហានិភ័យខ្ពស់ដោយសារតែការទំនាក់ទំនងប្រចាំថ្ងៃ ជាមួយអតិថិជននៅក្នុងហាងរបស់ពួកគេ។ក្រុមហ៊ុនស្រាបៀអាន់ឆ័រ ក៏នឹងផ្តល់ជូននូវសម្ភារទាំងនេះ ដល់ប្រជាជនជាង ១,៦០០គ្រួសារដែលកំពុងរស់នៅជុំវិញរោងចក្រផលិតស្រាបៀ CBL ផងដែរ ជាពិសេសមនុស្សចាស់ជរា ដែលងាយរងគ្រោះបំផុតពីវីរុសកូវីដ-១៩នេះ។
 
ដោយយល់ច្បាស់ពីសារៈសំខាន់នៃការជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាកនេះ ក្រុមហ៊ុនស្រាបៀអាន់ឆ័រក៏នឹងផ្តល់ជូននូវអង្ករ២៥គីឡូក្រាម ដល់ជាង ១៥០គ្រួសារ ដែលកំពុងរស់នៅជុំវិញរោងចក្រផលិតស្រាបៀកម្ពុជា(CBL) តាមបណ្តោយផ្លូវថៃហ្គ័រ។


 
លោក នេត សារ៉ែន ចៅសង្កាត់ព្រែកឯងបានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានផ្តល់ជំនួយថា៖«នេះគឺជាពេលវេលាដ៏លំបាក សម្រាប់ប្រទេសកម្ពុជា។ខ្ញុំរីករាយដែលយើងមានអ្នកជិតខាងល្អដូចជា ក្រុមហ៊ុនស្រាបៀអាន់ឆ័រ និងក្រុមហ៊ុនផលិតស្រាបៀកម្ពុជា(CBL) ដែលយកចិត្តទុកដាក់ចំពោះសុវត្ថិភាព របស់ប្រជាជនដែលរស់នៅតំបន់នេះ។
 
សូមអរគុណ ចំពោះការគិតគូរអំពីសហគមន៍របស់យើង ដោយផ្តល់នូវសម្ភារការពារ និងស្បៀងអាហារ សម្រាប់អ្នកដែលកំពុងត្រូវការជំនួយ»។លោកស្រី Anne Ollivier នាយិកាកិច្ចការសាជីវកម្មនៃរោងចក្រផលិតស្រាបៀកម្ពុជា(CBL) បានចែករំលែកថា៖«យើងជឿជាក់ថាវាពិតជាសំខាន់ណាស់ ក្នុងគ្រាដ៏លំបាកបែបនេះ ដើម្បី ជួយគ្នាទៅវិញទៅមកនិងឆ្លងកាត់វិបត្ដិនេះជាមួយគ្នា។ ទោះបីជាស្ថានការណ៍កាន់តែប្រសើរឡើងក៏ដោយក៏ការផ្ទុះវីរុសកូវីដ-១៩ នៅមិនទាន់ចប់ដែរ។


 
យើងត្រូវតែប្រុងប្រយ័ត្នជានិច្ច។ នោះហើយជាមូលហេតុដែលយើងជឿជាក់ថា វាជាកាលៈទេសៈដ៏ល្អក្នុងការផ្តល់ជូននូវសម្ភារការពារទាំងនេះ ដល់អតិថិជនរបស់យើងអ្នកដែលយើងធ្វើការជាមួយរាល់ថ្ងៃ និងក្រុមគ្រួសារ ដែលរស់នៅក្បែរយើង។យើងចង់ជួយពួកគេឱ្យមានសុវត្ថិភាព ដោយអនុវត្តគោលការណ៍រក្សាគម្លាតសុវត្ថិភាព រក្សាអនាម័យនិងពាក់ម៉ាស់ការពារ។ យើងសង្ឃឹមថា យើងនឹងអាចជួបជុំគ្នាឆាប់ៗនេះក្នុងក្របខណ្ឌសុវត្ថិភាពជាមួយមិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់យើង»។


 
ស្រាបៀ Anchorត្រូវបានផលិតឡើងលើកដំបូងក្នុងឆ្នាំ ១៩៩៣ អនុលោមទៅតាមស្តង់ដារប្រកបដោយគុណភាពខ្ពស់នៃស្រាបៀ Pilsner នៅទ្វីបអឺរ៉ុប។ Anchor ឈ្នះពានរង្វាន់អន្តរជាតិផ្នែកគុណភាព ជាបន្តបន្ទាប់សរុបជាង៣០ មេដាយ។ តាំងពីចាប់ដំណើរការស្រាបៀ Anchor នៅកម្ពុជា ក្នុងឆ្នាំ ១៩៩៦ មក Anchor បានទទួលការគាំទ្រ និងមានការពេញនិយមយ៉ាងខ្លាំងបំផុត ក្នុងស្រទាប់យុវវ័យសម័យថ្មី នេះក៏ដោយសារតែគុណភាពខ្ពស់ស្តង់ដារអន្តរជាតិ រសជាតិស្រទន់លើសគេផ្តល់នូវអារម្មណ៍រីករាយស្រស់ថ្លា ស័ក្តិសមបំផុតសម្រាប់គ្រប់ទីកន្លែង គ្រប់កម្មវិធី៕
 
 
 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com