ពីនេះ ពីនោះ
«​ស៊ាំ ឬ​ភ្សាំ​» មានន័យ​ខុសពី​«​សាំ និង​ផ្សាំ​»​ដូចម្តេច​?
06, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​សុំ​ាំ​»​ដែល​សរសេរ​បាន​ម្យ៉ាង​ទៀតថា​«​ភ្សាំ​» មានន័យ​ខុសពី​ពាក្យ​«​សាំ និង​ផ្សាំ​»​។

 
«​ស៊ាំ ឬ​ភ្សាំ​» មាន​ថ្នាក់​ពាក្យ​ជា​កិរិយាសព្ទ ដែល​សំដៅលើ ធ្វើ​ឲ្យ​ថ្នឹក​។ ក្នុងចំណោម​ពាក្យ​ទាំងពីរ​នេះ មាន​ពាក្យ​មួយ​អាច​ដើរតួ​បានជា​កិរិយាសព្ទ​ផង និង​គុណនាម​ផង គឺ​ពាក្យ​«​ស៊ាំ​» ដែល​មានន័យថា ថ្នឹក​,​ចិត្ត​ស៊ាំ​។ 
 
​សម្រាប់​ពាក្យ​«​សាំំ​»​សំដៅលើ​ភាព​ផ្ទួន ឬ​ថែម​ដដែលៗ​,​ដែល​ដូចគ្នា ដដែលៗ​។ និយាយ​សាំ​,​សម្តី​សាំ​។ 
 
​ការដាំ​បណ្តុះ​អាសន្ន ឬ​ដាំ​ជា​បណ្តើរ​សិន គឺ​ដាំ​មែកឈើ​ដែល​សាក​ដុះ​ឫស ហើយ​កាត់​យកមក​កប់​ក្នុង​ដី​សើម​ផ្សាំ​ឲ្យ​ចាប់​ឫស​ស៊ប់​ហើយ បញ្ចេញ​ត្រួយ​លាស់​ស្លឹក ស្រួល​ហើយ ទើប​យកទៅ​ដាំ​មែនទែន​ជា​ស្ថាពរ​តទៅ​។ អត្ថន័យ​ទាំងនេះ​ជា​និយមន័យរ​បស់ពាក្យ​«​ផ្សាំ​»​ដែល​សំដៅលើ​ការ​ផ្សាំ​មែក​ល្មុត ផ្សាំ​កូនដើម​ក្រូចពោធិ៍សាត់​ជាដើម​៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com