អតីត​យោធា​២​រូប ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១៦​ឆ្នាំ​
ជាតិ
អតីត​យោធា​២​រូប ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ ១៦​ឆ្នាំ​
07, May 2020 , 12:59 pm        
រូបភាព
អតីតមន្ត្រីយោធា២រូប ដែលត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២០
អតីតមន្ត្រីយោធា២រូប ដែលត្រូវបានតុលាការយោធា កាត់ទោសឱ្យជាប់ពន្ធនាគារពី១៦ឆ្នាំ ទៅ១៩ឆ្នាំ ពាក់ព័ន្ធនឹងការបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់ នៅថ្ងៃទី៧ ឧសភា ឆ្នាំ២០២០
​ភ្នំពេញ​៖ អតីតមន្ត្រី​យោធា​២​រូប ត្រូវបាន​តុលាការយោធា កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពី​១៦​ឆ្នាំ ទៅ​១៩​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការបង្កើត​កងកម្លាំងប្រដាប់អាវុធ​ខុសច្បាប់​។ នេះ​បើតាម​ការប្រកាស​របស់​លោក ប៉ោក ប៉ែន អនុប្រធាន​តុលាការយោធា ដែល​ដឹកនាំ​សវនាការ នៅ​ព្រឹក​ថ្ងៃទី​៧ ឧសភា​។​


 
​អតីត​យោធា​ទាំងពីរ​រូបនេះ បាន​ជាប់ចោទ​ពីបទ​«​បង្កើត​ដោយ​ខុសច្បាប់​នូវ​កងកម្លាំងប្រដាប់អាវុធ​ដោយ​គ្មាន​សិទ្ធិ និង​គ្មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​ស្របច្បាប់​» តាម​មាត្រា​៤៦៣ នៃ​ក្រមព្រហ្មទណ្ឌ​។ 
 
​ជនជាប់ចោទ​ទាំងពីរ​នេះ មានឈ្មោះ សុខ ប៊ុនធឿន ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ត្រូវអនុវត្ត​ទោស​១៦​ឆ្នាំ និង ឈ្មោះ រ័ត្ន ច័ន្ទ​មន្នី ហៅ ជ័យ មឿ​ន ជាប់ពន្ធនាគារ​១៩​ឆ្នាំ​។ ពួកគេ​ទាំងពីរ បាន​បោកប្រាស់​ថវិកា​ពលរដ្ឋ ២៤៤​នាក់ ជា​ថ្នូរ​នឹង​ការបញ្ចូល​ឈ្មោះ ក្នុង​ក្របខណ្ឌ នៃ​កងយោធពល​ខេមរភូមិន្ទ ចន្លោះ​ពី​ឆ្នាំ​២០១៦ ដល់​២០១៨៕

Tag:
 ​យោធា​
  កម្លាំងប្រដាប់អាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com