COVID-19
ជាតិ
សុខភាព
កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ​-១៩
08, May 2020 , 8:55 am        
រូបភាព
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល
ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃ​ពី​៨​ឧសភា នេះ កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​សរុប​១២០​នាក់ ខណៈដែល​សល់​អ្នកជំងឺ​២​នាក់​ទៀត​កំពុង​បន្ត​ការព្យាបាល​។ នេះ​បើ​យោងតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល​បានប្រកាស​ថា កម្ពុជា​នៅតែ​គ្មាន​ករណី​ឆ្លង​ថ្មី​នៃ​នេះ​ក្នុង​រយៈ​២៦​ថ្ងៃ​ជាប់​គ្នា ពោលគឺ​ចាប់ពី​ថ្ងៃ​១៣​មេសា មក​។ ​

 
​ទោះបី​កម្ពុជា​បន្ត​គ្មាន​ករណី​ឆ្លង​ថ្មី ក៏​កម្ពុជា​កំពុងតែ​ស្ថិតនៅក្នុង​ភាព​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​នៅឡើយ​។ ​លោក រដ្ឋមន្ត្រី ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់​ដូច្នេះ​ក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ​។ លោក ក៏បាន​បន្ត​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត និង​បង្កើន​ការយកចិត្តទុកដាក់​ឲ្យ​ខ្ពស់ និង​អនុវត្ត​វិធាន​អនាម័យ​នានា និង​ការរក្សា​គម្លាត​សុវត្ថិភាព​តាម​ការណែនាំ ដើម្បី​កុំឱ្យ​មានការ​ចម្លង​រាតត្បាត​ក្នុង​សហគមន៍​។ 
 
​សូមបញ្ជាក់ថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៣​។ ក្នុងនោះ មាន​១២០​នាក់ ឬ​ស្មើនឹង​៩៩.៣៦​ភាគរយ ជាសះស្បើយ​។ អ្នក​សះស្បើយ​ទាំងនោះ ជនជាតិខ្មែរ ៤៩​នាក់​, បារាំង​៤០​នាក់​, ម៉ាឡេស៊ី​១៣​នាក់​,  អង់គ្លេស​៥​នាក់​, ចិន​៣​នាក់​,  អាមេរិកាំង​២​នាក់​, វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់​, កាណាដា​២​នាក់ និង​បែ​ល​ហ្សិ​ក​១​នាក់​៕
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com