អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
The Hexa ផ្តល់ជូន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​បំផុត ក្នុង​ព្រឹ​តិ្ត​ការណ៍ Black Friday Property Sale
08, May 2020 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​មិន​ថា​លោកអ្នក​មានបំណង​ទិញ​ខុន​ដូ សម្រាប់​រស់នៅ​ផ្ទាល់ខ្លួន ជួល​បន្ត ឬ​លក់​យកប្រាក់​ចំណេញ​ឡើយ នេះ​គឺជា​ឱកាស​ដ៏​ល្អ កម្រ​រកបាន ក្នុងការ​ទទួលបាន​ប្រាក់ចំណេញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ពី​ព្រឹត្តិការណ៍ Black Friday Property Sale ដែលជា​កម្មវិធី​លក់​អចលនទ្រព្យ​បញ្ចុះតម្លៃ​អន​ឡាញ ដំបូង​គេ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង ដោយ​ក្រុមហ៊ុន Realestae.com.kh ។


 
​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ៤​រសៀល រហូតដល់​៨​យប់ ដែល​នាំមក​ជូន​លោកអ្នក នូវ​ការ​បញ្ចុះតម្លៃ​ដ៏​ច្រើន​មហាសាល ពី​គម្រោង​អចលនទ្រព្យ​ធំៗ មកពី​ទូទាំងប្រទេស​កម្ពុជា​។​
 
​គម្រោង​មួយ ក្នុងចំណោម​គម្រោង​ជាច្រើន ដែល​ចូលរួម​ក្នុង​កម្មវិធី​ខាងលើ​គឺ The Hexa ដែលជា​គម្រោង​ខុន​ដូ​ប្រណីត កម្ពស់ ៣១​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ចន្លោះ​ខណ្ឌទួលគោក និង​តំបន់​ទីក្រុង​រណប​កាំ​កូ​ស៊ី​ធី​។ គម្រោង​មួយ​នេះ មាន​យូ​នី​ត​សរុប​ចំនួន ៦១៤ ដែល​បែង​ចែកជា​យូ​នី​ត​បន្ទប់​គេង​១ រហូតដល់​បន្ទប់​គេង​៣ និង​តម្លៃ​ចាប់ពី ៣៥០០០ ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​។​


 
​គ្រប់​យូ​នី​ត​ទាំងអស់ របស់​គម្រោង The Hexa ត្រូវបាន​រចនា​ឡើង​យ៉ាង​ទាក់ទាញ ជាមួយ​ការបំពាក់​គ្រឿង​បរិក្ខារ និង​សង្ហារិម​ទំនើបៗ ដែលមាន​គុណភាព​ខ្ពស់​។ នៅលើ​អគារ មាន​សេវាកម្ម​ជាច្រើន ដូចជា ក្លិប​ហាត់ប្រាណ អាង​ហែល​ទឹក ស្កា​យ​បារ សួនច្បារ និង​សេវាកម្ម​កម្សាន្ត​ជាច្រើន​ទៀត ដែល​នាំ​ជីវិត​លោកអ្នក ឆ្ពោះទៅរក​សុភមង្គល ភាព​ពេញលេញ និង​ភាពទាន់សម័យ​។ ក្រៅពីនេះ នៅក្នុង​អគារ​ក៏មាន​សេវា​សន្ដិសុខ​២៤​ម៉ោង ព្រមទាំង​ចំណតរថយន្ដ កម្ពស់​៤​ជាន់ ដែល​អាច​បង្ក​ភាពងាយស្រួល ដល់​ការចេញចូល​ថែម​ទៀតផង​។​


 
​កាន់តែ​ពិសេស ដោយសារ​គម្រោង​នេះ មាន​ទីតាំង​យ៉ាង​ល្អប្រសើរ ស្ថិតនៅក្នុង​តំបន់​ទីប្រជុំជន រាជធានី​ភ្នំពេញ វា​ផ្ដល់​អំណោយផល​យ៉ាងខ្លាំង សម្រាប់​ការជួល​រក​ចំណូល​ប្រចាំខែ​។​
​យោងតាម​ព័ត៌មាន​ចុងក្រោយ នៃ​អត្រា​ជួល​ក្នុង​រាជធានី​ភ្នំពេញ សម្រាប់​យូ​នី​ត​ដែលមាន​បន្ទប់​គេង​មួយ អាច​ជួល​បាន​ក្នុងតម្លៃ ៣៥០​ដុល្លារ ក្នុង​មួយខែ និង​យូ​នី​ត​មាន​បន្ទប់​គេង​២ អាច​ជួល​បាន​ក្នុងតម្លៃ ៦០០ ដល់ ៨៥០​ដុល្លារ​ក្នុង​មួយខែ​។ នេះ​មានន័យថា អ្នក​អាច​រក​ចំណូល​វិលត្រឡប់​មកវិញ​ជាប្រចាំ​ឆ្នាំ ប្រហែល​៩%​។​


 
​គួរ​បញ្ជាក់ថា ចំនួន​យូ​នី​ត​ដែល​នឹងត្រូវ​លក់​បញ្ចុះតម្លៃ ក្នុង​ព្រឹត្តិការណ៍ The Black Friday Property Sale មាន​ចំនួន​កំណត់ ហើយ​អត្រា​នៃ​ការ​បញ្ចុះតម្លៃ នឹងត្រូវ​បានបង្ហាញ​នៅ​ថ្ងៃ​ព្រឹត្តិការណ៍​ផ្ទាល់​។​


 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ព្រឹត្តិការណ៍ Black Friday Property Sale សូម​ចុច​លើ​ផ្ទាំង​រូបភាព​ខាងក្រោម​នេះ​៖
 

 
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com