អត្ថបទពាណិជ្ជកម្ម
តើ​ហេតុអ្វី Thmeythmey.com, Thmeythmey25 និង Cambodianess.com?
11, May 2020 , 3:38 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  ក្នុង​រយៈពេល​ចុងក្រោយ​នេះ ក្រុមហ៊ុន Cambodia Media Broadcasting Corporation បាន​បង្កើត​ផលិតផល​ព័ត៌មាន​៣​ផ្សេងគ្នា​។ Thmeythmey.com, Thmeythmey25 និង Cambodianess.com​។ តើ​ហេតុអ្វី​បានជា​ត្រូវបង្កើត Thmeythmey.com, Thmeythmey25 និង Cambodianess.com?
​ទាក់ទង​ទៅនឹង​សំណួរ​ខាងលើនេះ តំណាង​ក្រុមហ៊ុន​បាន​ពន្យល់ថា Thmeythmey.com គឺជា​សារព័ត៌មាន​អេឡិចត្រូនិក​ដែល​ផ្តល់ព័ត៌មាន​កម្រិត​ថ្នាក់ជាតិ និង​អន្តរជាតិ ជា​ភាសា​ខ្មែរ​។ 
 
Thmeythmey25 គឺជា​សារព័ត៌មាន​អេឡិចត្រូនិក​ដែល​ផ្តល់ព័ត៌មាន​ថ្នាក់​ខេត្ត​ក្រុង​ទូទាំង​២៥​ខេត្ត​ក្រុង​ជុំវិញ​ប្រទេស​កម្ពុជា​ជា​ភាសា​ខ្មែរ ជាពិសេស ព័ត៌មាន​កសិកម្ម ទេសចរណ៍ សង្គម វប្បធម៌​។ ម្យ៉ាងទៀត Thmeythmey25 ព្យាយាម​លើកកម្ពស់​តម្លៃ​ផលិតផល​អត្តសញ្ញាណ​នៅតាម​តំបន់​នីមួយៗ​ក្នុងន័យ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅ​ថ្នាក់មូលដ្ឋាន​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ពី​គ្រប់​ទីកន្លែង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ Thmeythmey25 កំពុង​ដើរតួនាទី​ផ្តល់ព័ត៌មាន​ផង និង​ជាទី​ផ្សារ​ជួយ​លក់​ផលិតផល​ជូន​អតិថិជន​ផង​។ Thmeythmey25 គឺ News(​ព័ត៌មាន​) and/​និង Store(​ផ្សារ​) មានន័យថា អតិថិជន​អាច​មើល​ព័ត៌មាន និង​ទិញ​ទំនិញ​ព្រម​ពេល​ជាមួយគ្នា​។ គេ​អាច​និយាយ​ម្យ៉ាងទៀត​បាន​ថា  Thmeythmey25 គឺជា​ទីផ្សារ​ផលិតផល និង​ទីផ្សារ​ដំណឹង ដែល​អ្នក​ផលិត អ្នកលក់ និង​អ្នកទិញ​ជួបគ្នា​។ 
 
​ហេតុអ្វី Cambodianess.com? 
 
Cambodianess.com គឺជា​សារព័ត៌មាន​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន Cambodia Media Broadcasting Corporation ដូច Thmeythmey.com និង Thmeythmey25​ដែរ​។ តែ Cambodianess.com ផ្តល់ព័ត៌មាន​ជា​ភាសា​អង់គ្លេស​ទៅកាន់​អតិថិជន​ដែល​ចូលចិត្ត​អាន​ជា​ភាសា​អង់គ្លេស​។ បេសកកម្ម​របស់ Cambodianess.com គឺ ផ្តល់ព័ត៌មាន​ដែល​កើតឡើង​នៅក្នុង​សង្គម​ខ្មែរ​តាមរយៈ​ក្រសែភ្នែក​អ្នកសារព័ត៌មាន​ជា​ជនជាតិខ្មែរ​ទៅកាន់​អ្នកអាន​ជា​ជនជាតិ​បរទេស ឬ​ជា​ជនជាតិខ្មែរ​ដែល​ចេះ​ភាសា​អង់គ្លេស​៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com