ជាតិ
GMAC ស្នើ​ឲ្យ​ម្ចាស់​អគារ​ជួល បញ្ចុះ​ថ្លៃ​៣០​ភាគរយ ដល់​ម្ចាស់​រោងចក្រ
11, May 2020 , 9:39 pm        
រូបភាព
រូបតំណាង (thmeythmey)
រូបតំណាង (thmeythmey)
ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) អំពាវនាវ​ឲ្យ​ម្ចាស់​អគារ​ជួល បញ្ចុះតម្លៃ​៣០​ភាគរយ យ៉ាងតិច​ពី​៣​ទៅ​៦​ខែ ដល់​ម្ចាស់​រោងចក្រ ដើម្បី​ជួយ​សម្រាក​បន្ទុក​ចំណាយ​របស់​រោច​ក្រ និង​ស្ដារ​សេដ្ឋកិច្ច​នៅ​កម្ពុជា​។

 
​លិខិត​អំពាវនាវ​របស់ GMAC ដែល​ចេញ​កាល​ថ្ងៃទី​៨ ខែឧសភា បញ្ជាក់ថា ការចំណាយ​របស់​រោច​ក្រ​លើ​ថ្លៃឈ្នួល​អគារ​និង​ទីតាំង គឺជា​បន្ទុក​ចំណាយ​យ៉ាង​ធ្ងន់ ខណៈ​រោង​ក​ច្រ កំពុង​រងគ្រោះ​ដោយសារ​ការលុបចោល​នៃ​ការបញ្ជាទិញ​និង​គ្មាន​អ្នកបញ្ជា​ទិញ​ថ្មី​។ GMAC លើកឡើងថា​៖«​ការចុះ​ថ្លៃឈ្នួល​នេះ នឹង​អាចជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​រោងចក្រ និង​ចូលរួមចំណែក​ស្ដារ​សេដ្ឋកិច្ច​នៅ​កម្ពុជា​ដើម្បី​ទ្រទ្រង់​គ្រប់​វិស័យនេះ​»​។ 
 
​ជាមួយគ្នានេះដែរ GMAC បាន​សង្កត់ធ្ងន់​លើ​វិស័យ​កាត់ដេរ​នៅ​កម្ពុជា ដែល​កំពុង​រង​ផលប៉ះពាល់​កាន់តែ​ធ្ងន់​ទៅៗ​។ ជាក់ស្ដែង​តាម​ការអង្កេត​របស់ GMAC មាន​រោងចក្រ​១៨០​បាន​ព្យួរការងារ ខណៈ​៦០​រោច​ក្រ​ទៀត នឹង​អាច​បន្ត​ព្យួរ​នាពេលខាងមុខ​។ GMAC វាយតម្លៃថា ការព្យួរ​នេះ បញ្ជាក់​ពី​ការមិន​មានលទ្ធភាព​ទ្រទ្រង់​។ 
 
​រោងចក្រ​១៨០ ដែល​ព្យួរការងារ បាន​បង្ក​ការប៉ះពាល់​ដល់ក​ម្មករ​ជាង​១៥​ម៉ឺន​នាក់ ហើយនឹង​បន្ត​ប៉ះពាល់​ដល់ក​ម្មករ​ជិត​២០​ម៉ឺន​នាពេលខាងមុខ​ឆាប់ៗ​នេះ រួមទាំង​សមាជិកគ្រួសារ​របស់​ក​ម្មករ​ប្រមាណ​២​លាន​នាក់​ទៀតផង​៕ 
 
 

Tag:
 GMAC
  រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com