ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship រកបាន​ដៃគូ​សហការ​ថ្មី​៤​ទៀត​
12, May 2020 , 9:49 am        
រូបភាព
BKKstadium
BKKstadium
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​

ONE Championship™ (ONE) ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី បានប្រកាស​អំពី​ការចាប់​ដៃគូ​សហការ​ឧបត្ថម្ភ​ថ្មី​មានដូចជា​ក្រុមហ៊ុន Xiaomi, Intel, HP និង Logitech​។ ដៃគូ​សហការ​ឧបត្ថម្ភ​ថ្មី​នឹង​ជួយ​សម្រួល​ដល់​ការគ្រប់គ្រង​មាតិកា​របស់ ONE រួមទាំង​ជំរុញ​ការផ្សព្វផ្សាយ​ផ្នែក​ក្បាច់គុន និង ផ្នែក​កីឡា​អេឡិចត្រូនិក (esports) ក៏ដូចជា​ការរៀបចំ​ស្ទូ​ឌី​យោ​ផងដែរ​។ ដៃគូ​សហការ​ក៏​ដាក់ចិត្ត​ដាក់​កាយ​ជួយ​ជ្រោមជ្រែង​ដល់​កម្មវិធី The Apprentice:ONE Championship Edition​។

 
​ក្នុងឱកាស​នេះ លោក Chatri Sityodtong ជា​ប្រធាន និង​ជានា​យក​ប្រតិបត្តិ​របស់ ONE Championship បាន​ថ្លែង​ឲ្យ​ដឹងថា ៖«​ការប្រកាស​ដៃគូ​សហការ គឺ​ដើម្បី​ជំរុញ​ដល់​ក្រុមការងារ និង​ការបំពេញ​តាម​តម្រូវ​ការចាំបាច់​ផ្នែក​ទីផ្សារ និង ជំនួញ​របស់​យើង​។ យើង​ជឿជាក់ថា​នេះ​ជា​កម្លាំង​ដើម្បី​ពង្រីក​ដល់​មាតិកា និង​ក្រុមហ៊ុន​របស់​យើង ហើយ​ពង្រីក​ម៉ាក​យីហោ ដែល​ទទួលបាន​ផលចំណេញ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​រាប់លាន​នាក់​ទូទាំង​ពិភពលោក​»​។ 
 
​រីឯ​លោក Shou Zi Chew ប្រធាន​ក្រុមហ៊ុន Xiaomi បាន​បញ្ជាក់ថា​៖«​ក្នុងនាម​ក្រុមហ៊ុន Xiaomi បន្ត​ភាព​រីកចម្រើន​របស់ខ្លួន​ជុំវិញ​ពិភពលោក​។ យើង​ពិតជា​សប្បាយរីករាយ​ចំពោះ​ឱកាស​នេះ​ដែល​ចាប់​ដៃគូ​ជាមួយ ONE Championship ជា​ក្រុម​លំដាប់​អន្តរជាតិ​។ ការផ្ដួចផ្ដើម​នេះ​នឹង​ផ្ដល់​ការផ្សព្វផ្សាយ​ដ៏​មានតម្លៃ​ដល់​អ្នកគាំទ្រ​គ្រប់លំដាប់​ថ្នាក់​ជុំវិញ​ពិភពលោក​។ តាមរយៈ​ការឧបត្ថម្ភ​នេះ យើង​អាចធ្វើ​ការងារ​ដើម្បី​ចែករំលែក​ក្ដី​ស្រលាញ់​សម្រាប់​អ្នកគាំទ្រ​ដែល​ប្រើប្រាស់​ផលិតផល Xiaomi និង​អ្នក​ស្រលាញ់​កីឡា​។ អ្នកគាំទ្រ​អាច​សម្រេចបាន​ក្ដី​សុបិន គាំទ្រ​ជាតិ​សាសន៍​របស់ខ្លួន និង ផ្លាស់ប្ដូរ​ពិភពលោក​តាមរយៈ​វីរបុរស​របស់ខ្លួន​»​។ 
 



​ព័ត៌មាន​ផ្សេងៗ​អំពី ONE Championship សូម​ចូលទៅ​កាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេ​ស​ប៊ុ​ក​ONEChampionship៕ 

© រក្សាសិទ្ធិដោយ thmeythmey.com