ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship រកបានដៃគូសហការថ្មី៤ទៀត BKKstadium
× អត្ថបទ៖ ស៊ីធី
ONE Championship™ (ONE) ដែលគេស្គាល់ថាជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍កីឡាធំបំផុតក្នុងប្រវត្តិសាស្ត្រអាស៊ី បានប្រកាសអំពីការចាប់ដៃគូសហការឧបត្ថម្ភថ្មីមានដូចជាក្រុមហ៊ុន Xiaomi, Intel, HP និង Logitech។ ដៃគូសហការឧបត្ថម្ភថ្មីនឹងជួយសម្រួលដល់ការគ្រប់គ្រងមាតិការបស់ ONE រួមទាំងជំរុញការផ្សព្វផ្សាយផ្នែកក្បាច់គុន និង ផ្នែកកីឡាអេឡិចត្រូនិក (esports) ក៏ដូចជាការរៀបចំស្ទូឌីយោផងដែរ។ ដៃគូសហការក៏ដាក់ចិត្តដាក់កាយជួយជ្រោមជ្រែងដល់កម្មវិធី The Apprentice:ONE Championship Edition។
ក្នុងឱកាសនេះ លោក Chatri Sityodtong ជាប្រធាន និងជានាយកប្រតិបត្តិរបស់ ONE Championship បានថ្លែងឲ្យដឹងថា ៖«ការប្រកាសដៃគូសហការ គឺដើម្បីជំរុញដល់ក្រុមការងារ និងការបំពេញតាមតម្រូវការចាំបាច់ផ្នែកទីផ្សារ និង ជំនួញរបស់យើង។ យើងជឿជាក់ថានេះជាកម្លាំងដើម្បីពង្រីកដល់មាតិកា និងក្រុមហ៊ុនរបស់យើង ហើយពង្រីកម៉ាកយីហោ ដែលទទួលបានផលចំណេញដើម្បីទាក់ទាញអ្នកគាំទ្ររាប់លាននាក់ទូទាំងពិភពលោក»។
រីឯលោក Shou Zi Chew ប្រធានក្រុមហ៊ុន Xiaomi បានបញ្ជាក់ថា៖«ក្នុងនាមក្រុមហ៊ុន Xiaomi បន្តភាពរីកចម្រើនរបស់ខ្លួនជុំវិញពិភពលោក។ យើងពិតជាសប្បាយរីករាយចំពោះឱកាសនេះដែលចាប់ដៃគូជាមួយ ONE Championship ជាក្រុមលំដាប់អន្តរជាតិ។ ការផ្ដួចផ្ដើមនេះនឹងផ្ដល់ការផ្សព្វផ្សាយដ៏មានតម្លៃដល់អ្នកគាំទ្រគ្រប់លំដាប់ថ្នាក់ជុំវិញពិភពលោក។ តាមរយៈការឧបត្ថម្ភនេះ យើងអាចធ្វើការងារដើម្បីចែករំលែកក្ដីស្រលាញ់សម្រាប់អ្នកគាំទ្រដែលប្រើប្រាស់ផលិតផល Xiaomi និងអ្នកស្រលាញ់កីឡា។ អ្នកគាំទ្រអាចសម្រេចបានក្ដីសុបិន គាំទ្រជាតិសាសន៍របស់ខ្លួន និង ផ្លាស់ប្ដូរពិភពលោកតាមរយៈវីរបុរសរបស់ខ្លួន»។
ព័ត៌មានផ្សេងៗអំពី ONE Championship សូមចូលទៅកាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេសប៊ុកONEChampionship៕
© រក្សាសិទ្ធិដោយ thmeythmey.com