កីឡាអន្តរជាតិ
អន្តរជាតិ
Mike Tyson ប្រកាសកំញើញក្នុងវីដេអូពេលហ្វឹកហាត់ ថា «ខ្ញុំត្រឡប់មកវិញហើយ»
×
Mike Tyson អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក បានបន្តលលែងជាមួយអ្នកគាំទ្រកីឡាប្រដាល់ជុំវិញការវិលត្រឡប់ទៅកាន់សង្វៀនជាថ្មីតាមរយៈការបង្ហោះវីដេអូហ្វឹកហាត់មួយផ្សេងទៀតនៅលើបណ្តាញសង្គម Instagram។ Tyson នៅតែបញ្ជាក់ក្នុងវីដេអូដែលបានបង្ហោះនៅថ្ងៃទី១១ ខែឧសភាថាខ្លួននឹង«ត្រឡប់មកវិញ»។
អ្នកប្រដាល់សញ្ជាតិអាមេរិកវ័យ ៥៣ ឆ្នាំរូបនេះបានទទួលការចាប់អារម្មណ៍ពីពិភពប្រដាល់កាលពីសប្តាហ៍មុននៅពេលរូបគេបានបង្ហោះវីដេអូខ្លីអំពីការហ្វឹកហាត់ដោយបង្ហាញថាខ្លួននៅតែមានថាមពល និងល្បឿនវាយចេញលឿនៗ។ Tyson ក្លាយជាអ្នកប្រដាល់ទម្ងន់ធ្ងន់ដំបូងគេដែលក្តោបបានខ្សែក្រវាត់ពិភពលោក WBA, WBC និង IBF ។
Tyson បានប្រលយពាក្យថា គ្រោងនឹងពាក់ស្រោមដៃប្រដាល់របស់ខ្លួនវិញសម្រាប់យុទ្ធនាការសប្បុរសធម៌មួយដើម្បីរៃអង្គាសប្រាក់។ ខ្សែវីដេអូថ្មីបំផុតដែលបានបង្ហោះនោះ Tyson បានស្រែកខ្លាំងៗអំឡុងពេលហ្វឹកហាត់ដើម្បីបង្ហាញពីថាមពលដ៏សាហាវដែលមើលទៅគួរឲ្យខ្លាចបំផុត។
VIDEO
ចាប់តាំងពី Tyson បានប្រាប់ពីការវិលត្រឡប់ មានអ្នកចង់ប្រកួតប្រជែងជាមួយជាច្រើនតម្រង់ជួរគ្នាដោយក្នុងនោះត្រូវបានគេជឿជាក់ថានឹងត្រូវប៉ះ Iron Mike។ តាមពិត Mike ជាកីឡាករបាល់ឱបដ៏អស្ចារ្យរបស់ណូវែលសេឡង់ ហើយអ្នកទាំងពីអាចនឹងប៉ះគ្នាក្នុងការប្រកួតសប្បុរសធម៌ប៉ុណ្ណោះ។
ក្រៅពីនោះ កីឡាករបាល់ឱបអូស្ត្រាលី Paul Gallen ក៏ត្រូវបានគេមើលឃើញថាជាគូប្រជែងដ៏មានសក្តានុពលជាមួយ Tyson ផងដែរ។ អ្វីដែលពិសេសទៅទៀតនោះ វីរបុរសកីឡាប្រដាល់ Evander Holyfield ក៏ធ្លាប់បានប្រកាសឈានជើងចូលសង្វៀនជាថ្មីនៅអាយុ ៥៧ ឆ្នាំ បន្ទាប់ពីអតីតគូប្រជែងចាស់ Tyson ប្រកាសត្រឡប់មកវិញនោះ។
Tyson និង Holyfield ធ្លាប់ជាសត្រូវស៊ីសាច់ហុតឈាមនឹងគ្នានៅលើសង្វៀនអំឡុងឆ្នាំ៩០ ដោយបានប៉ះគ្នាពីរលើករួចហើយក្នុងនោះ Holyfield ឈ្នះ១លើក និងគ្មានលទ្ធផលមួយលើក។ ប្រសិនបើអ្នកទាំងពីរពិតជាប៉ះគ្នាមែននោះនឹងក្លាយជាជំនួបលើកទី៣ក្នុងប្រវត្តិសាស្ត្រប្រដាល់មិនខាន៕
© រក្សាសិទ្ធិដោយ thmeythmey.com