អត្ថបទពាណិជ្ជកម្ម
កំពូល​រថយន្ត Pick Up ខ្នាត​ធំ Ford F-150 Raptor 2020 បាន​មកដល់​កម្ពុជា​ជា​ផ្លូវការ​ហើយ​!
13, May 2020 , 11:28 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ - ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០២០៖ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត F-150 Raptor  ស៊េរី​ថ្មី​2020 ដែលជា​កំពូល​រថយន្ត Pick Up Off-Road Performance ខ្នាត​ធំ​របស់​ក្រុមហ៊ុន Ford​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នេះ ត្រូវបាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ឌីជីថល Digital តាមរយៈ​ការផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម​ចេញពី​ហ្វេ​ស​ប៊ុ​ក​ផេ​ក (Facebook Page) Ford Cambodia​។​
 
​រថយន្ត Ford F-150 Raptor ស៊េរី​ថ្មី ឆ្នាំ​2020​នេះ គឺជា​រថយន្ត Pick Up ខ្នាត​ធំ​ដែល​លក់ដាច់​បំផុត រយះពេល 43​ឆ្នាំ​ជាប់ៗ​គ្នា​នៅ​សហរដ្ឋ​អា​មេ​រិច​។ រថយន្ត​នេះ​បំពាក់​ទៅដោយ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិ​ភាពទំនើប​ចុងក្រោយ​បំផុត​ពី​ក្រុមហ៊ុន Ford ហើយ​ត្រូវបាន​ធ្វើការ​រចនា​រូបរាង និង​ផលិតឡើង​ដោយ​យក DNA របស់ Ford Performance ចំនែក​ស៊ុម​រថយន្ត​ត្រូវបាន​ផលិត​ពី​ដែកថែប​រឹងមាំ ជាពិសេស​តួ​រថយន្ត និង​ខ្លុប​ខាងក្រោយ​ត្រូវបាន​ផលិតឡើង​ពី​អាលុយមីញ៉ូម​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​របស់​សហរដ្ឋ​អា​មេ​រិច (High-Strengh Military Grade Aluminium Alloy for Body and Bed) ដែលមាន​លក្ខណៈ​ធន់​រឹងមាំ និង​ជួយ​ការពារ​ការប៉ះទង្គិច​ផ្សេងៗ​។ ក្រុម​វិស្វករ Ford Performance Team បានធ្វើ​តេស្ត​រថយន្ត​នេះ​យ៉ាង​ម៉ត់ចត់​ជាទីបំផុត ដោយ​ផ្តោតជាសំខាន់​ទៅលើ​ភាព​ធន់ រឹងមាំ សមត្ថភាព​នៃ​ការ​អូស​សណ្តោង ផាសុកភាព ប្រណិត​ភាព សុវត្ថិភាព ការ​ជំនះ​ឧបសគ្គ​គ្រប់​ស្ថានភាព​ផ្លូវ និង​ជាពិសេស​ការបើកបរ​លើ​ផ្លូវ​ប្រភេទ Off-road​។ 


 
Ford F-150 Raptor  ស៊េរី​ថ្មី​2020 បាន​បំពាក់​ជាមួយនឹង​ម៉ាស៊ីន 3.5L V6   Twin-Turbo EcoBoost® High Output (HO) ជំនាន់​ថ្មី កម្លាំង​ខ្លាំង និង​សន្សំសំចៃ​ប្រេង ជួយ​កាត់បន្ថយ​ចំ​ហះ និង​ផលប៉ះពាល់​ទៅលើ​បរិស្ថាន​។ រថយន្ត​នេះ មាន​កម្លាំង​សេស 450 PS កម្លាំង Torque 691Nm និង​ប្រើ​ប្រអប់លេខ​ថ្មី 10 លេខ ជំនួយ​ដល់​ការដាក់​លេខ​ឲ្យ​មាន​ភាពរលូន និង​ងាយស្រួល​។ 
 
​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​បំពាក់​ជាមួយនឹង​បូម FOXTM 3.0 ជំនាន់​ថ្មី (Internal Bypass Shocks with Live Vale) មាន​លក្ខណៈ​ធន់ រឹងមាំ កាត់បន្ថយ​ការ​រលាក់ ផ្តល់នូវ​ផាសុកភាព មិន​ថា​អ្នកបើកបរ​លើផ្លូវ​រលា​ក់​ខ្លាំង​ក្នុង​ល្បឿន​លឿន​ក៏ដោយ ដោយសារ​បូម​នេះ​វា​មាន​បំពាក់​ទាំង​ផ្នែក​ខាងមុខ និង​ខាងក្រោយ​របស់​រថយន្ត​។ ចំពោះ​ផ្នែក​ខាងក្នុង​រថយន្ត​ត្រូវបាន​រចនា​ម៉ូដ​ធំ​ទូលាយ ទំនើប​ទាន់សម័យ និង​ប្រកបដោយ​ផាសុកភាព និង​បំពាក់​ដោយ​កាបូន​ហ្វៃ​ប័​រ (Carbon Fiber) ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែមាន​ភាព​ប្រណិត ស្រស់ស្អាត និង​ទាក់ទាញ​ថែម​មួយកំរិត​ទៀត​។ ចំនែក​កៅអី​វិញ រចនា​បែប​ស្ព័​រ​ធំ​ទូលាយ និង​បំពាក់​ដោយ​ប្រព័ន្ធ​បញ្ឆេះ​រថយន្ត​ពី​ចំងាយ និង​ប៊ូ​តុង​ចុច​បញ្ឆេះ​រថយន្ត (Smart Key) បច្ចេកវិទ្យា SYNC 3​ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ​សម្រាប់​ស្ដាប់​វិទ្យុ តន្ត្រី និង​ការកំសាន្ត​នានា​។​
 


 
​ម្យ៉ាងវិញទៀត អ្វីដែល​ធ្វើ​ឲ្យ​រថយន្ត Ford F-150 Raptor នេះ​កាន់តែ​ពិសេស និង​អស្ចារ្យ​នោះ​គឺ ការបំពាក់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ជំនាន់​ថ្មី (All-New Terrain Management SystemTM) ដែល​អាច​កំណត់​ការបើកបរ​បាន​រហូត​ដល់​៧​ជម្រើស​ខុសៗ​គ្នា​ដែលមាន​ដូចជា​៖ ១.​ការបើកបរ​ក្នុងស្ថានភាព​ផ្លូវ​ធម្មតា (Normal Mode) ផ្ដល់​ផាសុកភាព មិន​ស៊ីប្រេង ជួយ​សំ​ន្សំ​សំចៃ និង​ងាយស្រួល​ក្នុងការ​បើកបរ ២. ការបើកបរ​នៅពេល​ដឹក ឬ​អូស​សណ្តោង (Tow/Haul Mode) ជួយ​ទប់​លំនឹង និង​រក្សា​លំនឹង​រថយន្ត​បានល្អ​ក្នុងពេល​អូស​សណ្តោង ៣. ការបើកបរ​បែប​ស្ព័​រ (Sport Mode) ផ្ដល់នូវ​សន្ទុះ​ខ្លាំង សក្ដិសម​សម្រាប់​អ្នក​ដែល​ចូលចិត្ត​បើកបរ​ល្បឿន​លឿន ៤. ការបើកបរ​ពេល​មាន​បំ​រ៉ែ​បំ​រួល​អាកាសធាតុ (Weather Mode) ជួយ​ទប់​លំនឹង ផ្តល់នូវ​ទំនុកចិត្ត និង​សុវត្ថិភាព​ក្នុងពេល​បើកបរ​នៅពេល​មេឃ​ភ្លៀង ឬ ក្នុងស្ថានភាព​ផ្លូវ​រអិល   ផ្លូវ​ស្មៅ​/​គ្រួស​/​ព្រិល ជាដើម​។ ៥. ការបើកបរ​លើផ្លូវ​ដី​ភក់​/​ដីខ្សាច់ (Mud/sand Mode) សម្រួល​ការបើក​បរជៀ​សវាង​ការ​ផុង​កង់​ពេល​បើកបរ​លើ​ភក់ ឬ​ខ្សាច់ ៦. (Baja Mode) ជួយ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​ក្នុង​ល្បឿន​លឿន​នៅលើ​ផ្លូវ Off-road ៧.​ការបើកបរ​លើផ្លូវ​ថ្ម​/​គ្រួស (Rock/Crawl) សម្រួលការ​បើកបរ​ឲ្យ​មាន​ភាពរលូន មិន​រលាក់​ខ្លាំង ពេល​បើកបរ លើ​គ្រួស ឬ​ថ្ម​។​


 
​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន​អ អិ​ម អេ ខេ​ម​បូ​ឌា បាន​មានប្រសាសន៍ថា​៖ “​មានតែ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា​តែមួយគត់​ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​មកកាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​គឺ​រថយន្ត Pickup ខ្នាត​ធំ Ford F-150 និង F-150 Raptor នេះ​តែម្តង ហើយ​រាល់​ការទិញ​រថយន្ត​ផ្ទាល់​ពី​ក្រុមហ៊ុន អតិថិជន​នឹង​ទទួលបាន​ការធានា​ផ្ទាល់​ពី​រោងចក្រ​ចំនួន 3​ឆ្នាំ ឬ 100,000Km រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ។​”


 
​ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បាន​ធ្វើការ​អភិវឌ្ឍ​នូវ​បច្ចេកវិទ្យា​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា “Ford Co-Pilot 360TM Technology” ដែលជា​បច្ចេកវិទ្យា​មួយ​ផ្តល់នូវ​ភាព​ឆ្លាត​វៃ ជួយ​សំរួល​ដល់​ការបើកបរ ផ្តល់នូវ​ការការពារ និង​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកបើកបរ​។ បច្ចេកវិទ្យា​មួយ​នេះ ភ្ជាប់​មកជា​មួយ​នូវ​ប្រព័ន្ធ​ជំនួយការ​បើកបរ​ចំនួន ១១ ដែល​រួមមានៈ ១.​ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព ដោយ​ឈប់ និង​ទៅមុខ​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control with Stop-and-Go) ២.​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-Collision Assist with Autonomous Emergency Braking) ៣. ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង និង​ខាងក្រោយ​ទាំង​រថយន្ត និង​ឧបករណ៍​អូស​សណ្តោង (BLIS with Trailer Coverage) ៤. ប្រព័ន្ធ​បញ្ជា និង​គ្រប់គ្រង​ការ​អូស​សណ្តោង (Pro Trailer Backup Assist) ៥. ប្រព័ន្ធ​កាមេរ៉ា ៣៦០ ដឺ​ក្រេ (​ខាងមុខ ខាងក្រោយ និង​សងខាង​រថយន្ត​) និង​សេន​សឺ​៤​គ្រាប់​ជំនួយ​ការចូល​ចត និង​ពេល​ធ្ព​ក់​ឧបករណ៍​អូស​សណ្តោង ៦. ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping System) ៧. ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ៨. ប្រព័ន្ធ​កំណត់​ល្បឿន​នៃ​ការបើកបរ​លើផ្លូវ Off-Road ដោយ​ស្វ័យប្រវត្តិ (New Trail Control System) ៩. ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​ឡើង​ចំណោត និង​ចុះ​ចំណោត (Hill Launch Assist and Hill Descent Control TM)​។​
 
​ចំពោះ​រថយន្ត Ford F-150 Raptor ដែល​នាំចូល​ជា​ផ្លូវការ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ក៏មាន​ផ្ដល់នូវ​ជម្រើស​ព៌​ណ​ជាច្រើន​សំរាប់​អតិថិជន​ជ្រើសរើស​ដែល​រួមមាន​ដូចជា ព៌​ណស ក្រហម ខៀវ ប្រផេះ និង​ខ្មៅ​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com