ពីនេះ ពីនោះ
សុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ​” ល្អ​យ៉ាងនេះ​ចំពោះ​សុខភាព​
15, May 2020 , 6:59 am        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហ​និង​ទឹកឃ្មុំ ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់​អា​ម្មណ៍​ទេ​ថា​ប្រសិនបើ​រួមបញ្ចូល​គ្នា​វា​នឹង​ក្លាយជា​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​សុខភាព​។ ថា​តើ​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ​អាច​ផ្ដល់​អត្ថប្រយោជន៍​យ៉ាងណា​ខ្លះទៅ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ធ្វើ​ភេសជ្ជៈ​ធម្មជាតិ​នេះ ព្រមទាំង​ផល​ល្អៗ​របស់​វា ៖

 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​ម្ខាង​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ រួច​បន្ថែម​ទឹកឃ្មុំ​ធម្មជាតិ ១ ស្លាបព្រា​បាយ​ចូល​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​រាល់​ព្រឹក​មុន​អាហារ ៣០ នាទី​។ ប៉ុន្តែ​អ្នក​ក៏​អាច​ទទួលទាន​នៅពេល​ផ្សេងទៀត​ខុសពី​ពេលព្រឹក​ផងដែរ​។​
១. បង្កើន​ថាមពល​រាងកាយ​
 
​នេះ​ក៏​ព្រោះតែ​ទឹកឃ្មុំ​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ធម្មជាតិ​ដែល​ផ្ដល់​ថាមពល​ដល់​រាល់​កោសិកា​ក្នុង​រាងកាយ​។ ភេសជ្ជៈ​នេះ​ក៏​ជួយ​រក្សា​ជាតិ​ទឹក​គ្រប់គ្រាន់​ក្នុង​រាងកាយ​ផងដែរ​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ទឹកក្រូច​ឆ្មារ​ស្រស់​ដែល​អ្នក​បាន​បន្ថែម​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ជាមួយ​ទឹកឃ្មុំ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C ។ ហើយ​វីតាមីន​នេះ​ចាំបាច់​ណាស់​សម្រាប់​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។ រីឯ​ទឹកឃ្មុំ​វិញ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ ក៏ដូចជា​សុខភាព​ទាំងមូល​។​
 
៣. កាត់បន្ថយ​ការឈឺចាប់​
 
​នេះ​ក៏​ព្រោះតែ​ទឹកឃ្មុំ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​។ ហើយ​នេះ​ជា​មូល​ហេតុដែល​ការទទួល​ទាន​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ​ជាប្រចាំ​អាចជួយ​ដោះស្រាយ​បញ្ហារ​រលាក​រ៉ាំរ៉ៃ​ក្នុង​រាងកាយ ព្រមទាំង​អា​ការៈឈឺ​សន្លាក់ ឡើង​រឹង និង​ហើម​ពិសេស​នៅពេល​ព្រឹក​។​
 
៤. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​នោះ​ក៏​ព្រោះតែ​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​មាន​ផ្ទុក​សារធាតុ polyphenol និង​ជាតិ​ស​សៃ pectin ដែល​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​ជៀស​ផុតពី​ជំងឺ​ធាត់​ជ្រុល​។ ចូរ​ទទួលទាន​ទឹក​ក្ដៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ​នៅ​រាល់ពេល​អ្នក​ឃ្លាន​អ្វីដែល​ផ្អែមៗ​ខ្លាំង​។ ភេសជ្ជៈ​នេះ​ជួយ​កាត់បន្ថយ​ចំណង់​អាហារ​។​
 
៥. ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​
 
​ទាំង​ក្រូចឆ្មារ​និង​ទឹកឃ្មុំ គឺ​សុទ្ធ​តែមាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម រួមទាំង​វីតាមីន C ដែល​ប្រយុទ្ធប្រឆាំង​រ៉ាឌីកាល់​សេរី​ជួយ​ទប់ស្កាត់​និង​កម្ចាត់​រ៉ាឌីកាល់​សេរី​មិនឱ្យ​បំផ្លាញ​កោសិកា​បង្ក​ជា​ជំងឺ​គួរឱ្យ​ព្រួយបារម្ភ​ផ្សេងៗ​ដូចជា ជំងឺ​ភ្លេចភ្លាំង ជំងឺ​ទឹកនោមផ្អែម ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​និង​ជំងឺ​
​បេះដូង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com