ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការគេងលក់ស្កប់ស្កល់ជាគន្លឹះដើម្បីជោគជ័យសម្រាប់ការរៀនសូត្ររបស់កុមារ
× អ្នកជំនាញនិយាយថា បច្ចុប្បន្ននេះ កុមារត្រូវបានបញ្ជូនទៅសិក្សានៅសាលារៀន ដូច្នេះឪពុកម្តាយទាំងអស់គួរតែប្រាកដថា ពួកគេគេងបានគ្រប់គ្រាន់ និងស្កប់ស្កល់។ មិនខ្វល់ថាកូនអាយុប៉ុន្មានទេ ពួកគេត្រូវតែមានការរីកចម្រើនខាងផ្នែកថាមពល អារម្មណ៍ និងភាពល្អប្រសើររបស់រាងកាយនៅពេលកំពុងតែរីករាយនឹងការគេងជាប់លាប់ និងមានសុខផាពល្អ។ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ក្មេងអាយុខុសៗគ្នាក៏ត្រូវការចំនួននៃការគេងខុសៗគ្នាដែរដូចជា៖
- ៤ ទៅ ១២ខែ ត្រូវការគេង ១២ ទៅ ១៦ម៉ោង (រួមទាំងគេងថ្ងៃ)
- ១ ទៅ ២ឆ្នាំ ត្រូវការគេង ១១ ទៅ ១៤ម៉ោង (រួមទាំងគេងថ្ងៃ)
- ៣ ទៅ ៥ឆ្នាំ ត្រូវការគេង ១០ ទៅ ១៣ម៉ោង (រួមទាំងគេងថ្ងៃ)
- ៦ ទៅ ១២ឆ្នាំ ត្រូវការគេង ៩ ទៅ ១២ម៉ោង
- ១៣ ទៅ១៨ម៉ោង ត្រូវការគេង ៨ ទៅ ១០ម៉ោង។
វាពិតជារឿងសំខាន់ណាស់សម្រាប់ក្មេងរៀនវិទ្យាល័យដែលត្រូវការគេងគ្រប់គ្រាន់ដោយសារតែការគេងរបស់វាអាចនឹងពិបាកច្រើន។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)តាមការស្រាវជ្រាវបានបង្ហាញថា យុវវ័យដែលគេងមិនគ្រប់គ្រាន់ប្រហែលជាងាយនឹងពិបាករៀនសូត្រ និងពិបាកក្នុងការចងចាំព័ត៌មានផ្សេងៗជាងអ្នកដែលគេងគ្រប់គ្រាន់ ហើយការគេងមិនគ្រប់គ្រាន់ក៏ជាប់ទាក់ទងនឹងបញ្ហានៃការយកចិត្តទុកដាក់ អាកប្បកិរិយា និងបញ្ហានៃការរៀនសូត្រតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com