COVID-19
ជាតិ
ក្រសួង ស្នើឲ្យអាជីវករ ជួយផ្តល់មតិ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ក្រោយចប់កូវីដ-១៩ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ (រូបពីក្រសួងទេសចរណ៍)
× ភ្នំពេញ៖ ក្រសួងទេសចរណ៍ អំពាវនាវឲ្យអាជីវករផ្នែកទេសចរណ៍ ចូលរួមផ្ដល់មតិ ដើម្បីរៀបចំផែនការសង្គ្រោះវិស័យទេសចរណ៍ឡើងវិញ ក្រោពីវិបត្តិនៃជំងឺកូវីដ-១៩ ត្រូវបញ្ចប់នាពេលខាងមុខ។ ម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ ដែលក្រសួង ចង់សំដៅនោះ មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ភោជនីដ្ឋាន ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ មណ្ឌលកម្សាន្តមនុស្សពេញវ័យ រមណីយដ្ឋាន កន្លែងម៉ាស្សា-ស្ប៉ា ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍ និង កីឡាទេសចរណ៍ ជាដើម។
ការចូលរួមផ្ដល់មតិយោបល់ពីអាជីវករទាំងនោះ គឺអាចឲ្យក្រសួង កំណត់អំពីផលប៉ះពាល់និងកំណត់មធ្យោបាយដោះស្រាយផលប៉ះពាល់ ដើម្បីលើកស្ទួយវិស័យឯកជនក្រោយវិបត្តិកូវីដ-១៩។
Tag:
COVID-19
ទេសចរណ៍
ផ្តល់មតិ
© រក្សាសិទ្ធិដោយ thmeythmey.com