ជាតិ
សង្គមជាតិ
សៀវភៅ​រៀបរាប់​ពី​ស្ត្រី​ទី​១​នៃ​កម្ពុជា​ត្រូវបាន​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​
18, May 2020 , 10:52 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ប៊ុន រ៉ានី - ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​»​។ សៀវភៅ​នេះ​បាន​បកប្រែ​ពី​សៀវភៅ​ជា​ភាសា​ខ្មែរ​ដែល​បានចេញ​ផ្សាយ​តាំងពី​ខែ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ មកម្ល៉េះ​។

 
​លោក ឆាយ សុផល អ្នកសារព័ត៌មាន​ជើងចាស់ បានចេញ​ផ្សាយ​សៀវភៅ​ជា​ភាសា​អង់គ្លេស​ស្តីពី​ប្រវត្តិ​សង្ខេប​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​នៅ​សៅរ៍​ទី​១៦ ឧសភា​នេះ​។​
 
​បើតាម​ការរៀបរាប់រ​ប​ស់លោក ឆាយ សុផល សៀវភៅ​នេះ​មាន​ចំណងជើង​ថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» មានន័យ​ជា​ភាសា​ខ្មែរ​ថា «​ប៊ុន រ៉ានី - ភរិយា​បុរស​ខ្លាំង​នៃ​កម្ពុជា​»​។​
 
​លោក ឆាយ ផុល បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា  សៀវភៅ​នេះ​បាន​បកប្រែ​ពី​សៀវភៅ​ជា​ភាសា​ខ្មែរ​ដែល​បានចេញ​ផ្សាយ​តាំងពី​ខែ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៩ មក ប៉ុន្តែ​សៀវភៅ​ជា​ភាសា​អង់គ្លេស​មាន​បន្ថែម​រូបភាព​ខ្លះ​ស្តីពី​ពិធី​បុណ្យសព​របស់​អ្នក​ម្តាយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត កាលពី​សប្តាហ៍​មុន ដែល​លោក​ក៏បាន​ទៅ​ចូលរួម​ដែរ​។
 
​លោក​បញ្ជាក់ថា​៖«​ដោយសារ​ខ្ញុំ​បានទទួល​សារ​តាម​អ៊ីម៉េល​ផង និង​តាម​ហ្វេ​ស​ប៊ុ​ក​ផង ព្រមទាំង​មាន​សំណើ​ពី​បណ្ណាគារ​ខ្លះ​នៅ​រាជធានី​ភ្នំពេញ​ថា ពួកគេ​ចង់បាន​សៀវភៅ​ពី​ប្រវត្តិ​របស់​ស្ត្រី​ទី​១​នៃ​កម្ពុជា ទើប​ខ្ញុំ​ប្រឹងប្រែង​ធ្វើ​សៀវភៅ​នេះ​ជា​ភាសា​អង់គ្លេស​។ ការធ្វើ​សៀវភៅ​មួយច្បាប់ៗ​គឺ​ពិតជា​មិន​ងាយស្រួល​ពេក​ទេ តែ​ធ្វើ​ដូចម្តេច បើ​ខ្ញុំ​ធ្លាក់ខ្លួន​ក្នុង​អាជីព​នេះ​ទៅហើយ​”​។​«
 
​បើតាម​ការរៀបរាប់រ​បស់​អ្នកនិពន្ធ​រូបនេះ​បាន​ឲ្យ​ដឹងថា សៀវភៅ​ដែល​ចំណងជើង​ជា​ភាសា​អង់គ្លេស​សរសេរថា «BUN RANY - THE WIFE OF CAMBODIA’S STRONG MAN» ត្រូវបាន​បកប្រែ​ដោយ​ក្រុម​ជំនាញ និង​មានការ​កែសម្រួល​ពី​ជនជាតិ​អាម៉េរិក​។
  
​បន្ទាប់ពី​សៀវភៅ​នេះ​ទៅ លោក ឆាយ សុផល បាន​បញ្ជាក់ថា សៀវភៅ «​បងប្អូន​ប្រុស​ទាំងបី​» ដែល​រៀបរាប់​ពី​សាវតារ​កូនប្រុស​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏​នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស និង​ភាសា​ចិន​ដែរ​នៅ​ខែ​ក្រោយនេះ ខណៈដែល​សៀវភៅ​សម្តេច​តេ​ជោ ដែលមាន​ចំណងជើង​ថា «​ហ៊ុន សែន - នយោបាយ និង​អំណាច​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ជាង​៤០​ឆ្នាំ​« នឹងត្រូវ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​នៅក្នុង​អំឡុង​ខែសីហា​ខាងមុខនេះ​៕ 
 

Tag:
 សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com