ជាតិ
រថយន្ត
ក្រសួងសាធារណការ នឹងផ្ញើសារតាមទូរស័ព្ទរំឭកពលរដ្ឋទៅបន្តសុពលភាពបណ្ណបើកបរ រូបភាពពីក្រសួងសាធារណៈការ
× ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងផ្ញើសារតាមទូរសព្ទដៃពលរដ្ឋណា ដែលផុតសុពលភាពបណ្ណបើកបរយានជំនិះ ឬរថយន្ត ដើម្បីឲ្យេពួកគាត់ទៅបន្តសុពលភាពយាន្តជំនិះរបស់ខ្លួន។
តាមក្រសួងសាធារណការ ប្រជាពលរដ្ឋអាចប្តូរបណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ចាប់ពីម៉ោង៩ព្រឹក ដល់ម៉ោង១០យប់ និងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក រួមទាំងមន្ទីរសាធារណការ និងដឹកជញ្ជូនទូទាំងប្រទេស ដោយគ្រាន់តែភ្ជាប់នូវឯកសារមួយចំនួនដូចជា អត្តសញ្ញាណបណ្ណ,លិខិតបញ្ជាក់កាយសម្បទា, រូបថតផ្ទៃពណ៌សចំនួន៣សន្លឹក និងពាក្យបន្តឹងបាត់បណ្ណបើកបរ។
ពលរដ្ឋដែលមិនទាន់មានបណ្ណបើកបរ ក៏អាចប្រឡងបណ្ណបើកបរទាំងទ្រឹស្ដី និងដៃចង្កូនៅតាមគ្រប់មន្ទីរសាធារណការទូទាំងរាជធានី-ខេត្តផងដែរ។ នេះបើតាមក្រសួងសាធារណការ៕
© រក្សាសិទ្ធិដោយ thmeythmey.com