ឥឡូវនេះ លោកអ្នកអាចបើកគណនីសន្សំធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ព្រមទាំងទទួលបានអត្រាការប្រាក់ខ្ពស់ តាមរយៈការប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ដែលចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងអាចប្រើប្រាស់បាន គ្រប់ពេលវេលាគ្រប់ទីកន្លែង ជាមួយកម្មវិធីស្មាតហ្វូនវីង និងភ្នាក់ងារវីងទូ ទាំងប្រទេស។
ថ្មីៗនេះ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានចាប់ដៃគូសហការ ដើម្បីផ្ដល់ជូននូវផលិតផលថ្មីដំបូងបំផុតមួយ ដែលអនុញ្ញាតឱ្យអតិថិជន បើកគណនីសន្សំដែលមានការប្រាក់ខ្ពស់ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ និងរីករាយជាមួយអត្រាការប្រាក់ខ្ពស់ ព្រមទាំងអាចធ្វើប្រតិបត្តការ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដ៏ងាយៗ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីង បានមានប្រសាសន៍ថា៖ «ការសន្សំប្រាក់មានសារៈសំខាន់បំផុត នៅគ្រប់ស្ថានការទាំងអស់ នៃជីវិតរបស់យើង ព្រោះវាអាចជួយយើងបានក្នុងគ្រាមានតម្រូវការហិរញ្ញវត្ថុជាបន្ទាន់ ហើយពេលខ្លះ វាធ្វើឲ្យយើងឈានទៅដល់សេរីភាពផ្នែកហិរញ្ញវត្ថុទៀតផង។ ផលិតផលរបស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មួយនេះ ត្រូវបានបង្កើតឡើង ដោយផ្តោតជាពិសេសលើអតិធិជនរបស់វីង ដែលមិនមានគណនីធនាគារ ក្នុងប្រទេសកម្ពុជា។ ពួកគេ អាចចាប់ផ្តើមមានគណនីសន្សំធនាគារ ជាមួយទឹកប្រាក់ត្រឹមតែ៥ដុល្លារប៉ុណ្ណោះ ដែលអាចទទួលបានអត្រាការប្រាក់ខ្ពស់។ យើងមានទំនុកចិត្តយ៉ាងមុតមាំថា ផលិតផលមួយនេះ នឹងអនុញ្ញាតឲ្យអតិធិជនរបស់វីង អាចទទួលបានផលប្រយោជន៍ដ៏ច្រើន ពីគណនីរបស់ពួកគេ ប្រកបដោយប្រសិទ្ធភាព សុវត្តិភាព និងភាពងាយស្រួល»។
ការផ្ដល់ជូនថ្មីដំបូងបង្អស់ ពីធនាគារឯកទេសវីង និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺមិនធ្លាប់មានពីមុនមក នៅទីផ្សារទូទាត់ប្រាក់ តាមរយៈស្មាតហ្វូន ហើយជួយប្រជាជនកម្ពុជា ដែលមានអត្តសញ្ញាណប័ណ្ណ ឲ្យបើកគណនីធនាគាផ្លូវការមួយ ដោយគ្រាន់តែចុចពីរ ទៅបីដង លើប៊ូតុងក្នុងកម្មវីធីស្មាតហ្វូនវីង។ អតិថិជន នឹងទទួលបានការប្រាក់ពីទឹកប្រាក់ ដែលពួកគាត់បានរក្សាទុកនៅក្នុងគណនីសន្សំខ្នាតតូច របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ដែលអាចធ្វើប្រតិបត្តការបានគ្រប់ពេលវេលា គ្រប់ទីកន្លែង តាមរយៈកម្មវិធីស្មាតហ្វូនវីង។ កាន់តែពិសេសជាងនេះទៀតនោះ អតិថិជិនដែលដាក់ប្រាក់បញ្ញើ ទៅក្នុងគណនីសន្សំខ្នាតតូច នឹងទទួលបានអត្រាការប្រាក់ពិសេស ១,៣៥ ភាគរយ ក្នុងមួយឆ្នាំ។
ចំណែកឯការប្រើប្រាស់ផលិតផលថ្មីនេះ រឹតតែមានភាពងាយស្រួលជាទីបំផុត។ អតិថិជនរបស់វីង គ្រាន់តែចុចបើកកម្មវិធីស្មាតហ្វូនវីង នៅទូរស័ព្ទដៃរបស់ពួកគាត់ រួចចូលទៅកាន់ប៊ូតុង ផលិតផលសន្សំ និងជ្រើសរើសចំនួនទឹកប្រាក់បញ្ញើ ដែលចង់បានជាការស្រេច។ សមតុល្យអប្បបរមា គឺត្រឹមតែ ៥ ដុល្លារតែប៉ុណ្ណោះ។ ភ្លាមៗនោះ គណនីសន្សំរបស់ពួកគាត់ នឹងចាប់ផ្ដើមទទួលបានការប្រាក់ផងដែរ។ ពួកគាត់ ក៏អាចដកប្រាក់សន្សំនេះចេញគ្រប់ពេល ដោយគ្រាន់តែផ្ទេរវា ទៅគណនីវីងរបស់ពួកគាត់វិញ ហើយដកប្រាក់ពីភ្នាក់ងារភ្នាក់ងារវីង ជាង ៧៥០០ កន្លែងនៅទូទាំប្រទេស។ ការផ្ទេរប្រាក់ទៅមករវាងគណនីវីង និងគណនីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ អាចធ្វើឡើងបានយ៉ាងងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស។
លោក Toru Myochin នាយកប្រតិបត្តិនៃ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖«ក្នុងចំណោមការប្ដេជ្ញាចិត្តរបស់ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺការផ្ដល់ជូននូវសេវាកម្មហិរញ្ញវត្ថុ ប្រកបដោយគុណភាពខ្ពស់ និងត្រូវបានប្រើប្រាស់បានយ៉ាងទូលំទូលាយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វាជាឯកសិទ្ធិរបស់យើង ដែលបានសហការជាមួយ ធនាគារឯកទេសវីង ទៅលើការផ្ដល់ជូន ប្រកបដោយភាពច្នៃប្រឌិតមួយនេះ ដែលមានជាលើកដំបូងបង្អស់នៅលើទីផ្សារ»។
ផលិតផលរបស់ធនគារឯកទេសវីង ដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះ ត្រូវបានបង្កើតឡើង ក្រោមការគាំទ្រពីសំណាក់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ ស្ថិតក្រោមការបណ្ដាក់ទុនរួម ពីសំណាក់ក្រុមហ៊ុន J Trust Group (ដែលមានទីតាំងនៅទីក្រុងតូក្យូ) និងក្រុមហ៊ុន Royal Group ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានទស្សនវិស័យហិរញ្ញវត្ថុដូចគ្នា ទៅនឹង ធនាគារឯកទេសវីង ព្រមទាំងចក្ខុវិស័យ ក្នុងការផ្ដល់ជូនទៅដល់ប្រជាជនកម្ពុជាគ្រប់រូប នូវសេវាកម្មដ៏មានភាពងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ដើម្បីកែប្រែជីវភាពប្រចាំថ្ងៃរបស់ពូកគាត់ឱ្យកាន់តែប្រសើរ៕
(អត្ថបទពាណិជ្ជកម្ម)