ពីនេះ ពីនោះ
សុខភាព
អ្នកជំងឺ​ទឹកនោមផ្អែម ងាយ​នឹង​កើតរោគ​បេះដូង​ថែម​មួយទៀត … នេះ​ជា​អ្វីដែល​អ្នក​គួរ​ធ្វើ​
19, May 2020 , 6:59 pm        
រូបភាព
​អ្នកជំងឺ​ទឹកនោមផ្អែម គឺមាន​ការកើនឡើង​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺ​បេះដូង ប៉ុន្តែ​មានការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន ដើម្បី​ជួយ​បន្ថយ​ហានិភ័យ​ទាំងនោះ​។​



​សមាគមជាតិ​ជំងឺ​ឈាម សួត និង​បេះដូង​អា​មេ​រិច​បាន​ពន្យល់​ណែនាំ​អំពី​របៀប​ដែល​អ្នក​អាច​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន ដែលមាន​ដូចជា ៖
 
- រក្សា​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ឲ្យ​នៅ​ថេរ​ល្អ​
- រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ទាប (​ក្រោម ១៣០/៨០ មី​លី​ម៉ែត្រ​បា​រ៉​ត​)
- កុំ​ជក់បារី​
- បន្ថយ​ទម្ងន់​ដែល​លើស​
- ញ៉ាំ​អាហារ​ដែលមាន​ជាតិ​ប្រៃ ផ្អែម និង​ជាតិ​ខ្លាញ់​ទាប​
- លំ​ហាត់ប្រាណ​ជា​ទៀងទាត់​
- រក​មធ្យោបាយ ដើម្បី​គ្រប់គ្រង​ស្ត្រេ​ស​
- ញ៉ាំ​ថ្នាំ​ទៀងទាត់​តាម​វេជ្ជបញ្ជា​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com