ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship ជាប់​ចំណាត់ថ្នាក់​លេខ​៤​ទូទាំង​ពិភពលោក​
19, May 2020 , 10:19 pm        
រូបភាព
ដោយ: ថ្មីៗ
តាមរយៈ​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ Tubular Labs បាន​ឲ្យ​ដឹងថា ONE Championship ដែលជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​ជាប់​ចំណាត់ថ្នាក់​លេខ​៤​ទូទាំង​ពិភពលោក​តាមរយៈ​ការ​ទស្សនា​អន​ឡាញ​នៅ​ឆ្នាំ​២០១៩​។ អ្វី​រឹតតែ​គួរ​ឲ្យ​ចាប់អារម្មណ៍​ទៀត​នោះ គឺ ONE ហក់​ឡើង​ពីលើ UFC, Champions League និង Premier League ទៀតផង​។



​លោក Chatri Sityodtong ដែលជា​ប្រធាន និង នាយក​ប្រតិបត្តិ​របស់ ONE Championship បាន​ថ្លែង​ឲ្យ​ដឹងថា ៖«​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ដើម្បី​ប្រកាសថា ONE Championship ជាប់​ចំណាត់ថ្នាក់​លេខ​៤​ក្នុងចំណោម​ក្រុមហ៊ុន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ល្បីៗ​ជាង ៥០០០ នៅ​ឆ្នាំ ២០១៩ លើ​សកលលោក​ក្នុងការ​ទស្សនា​អន​ឡាញ​។ Tubular Labs ដែលជា​ក្រុមហ៊ុន​វិភាគ​ទិន្នន័យ​ធំ​បំផុត​មួយ​ក្នុង​លោក​បាន​វិភាគ​អំពី​ការ​ទស្សនា​តាម YouTube, Facebook និង Instagram ជាដើម ដូច​ទៅ​ហ្នឹង​ការវិភាគ​និង​ស្ទាបស្ទង់​របស់​ក្រុមហ៊ុន Nielsen ដែរ​»​។ 
 
​ចំណាត់ថ្នាក់​ចំនួន​១០ កម្រិត​ពិភពលោក​នៃ​ការ​ទស្សនា​អន​ឡាញ 
 
#1 – WWE
#2 – National Basketball Association (NBA)
#3 – National Football League (NFL)
#4 – ONE Championship
#5 – Ultimate Fighting Championship
#6 – UEFA Champions League
#7 – International Cricket Council
#8 – Liverpool Football Club
#9 – Formula 1
#10 – The Premier League
 
​លោក Chatri បាន​ពិពណ៌នា​បន្តថា​៖«​នៅពេល​ខ្ញុំ​ចាប់ផ្ដើម​ដំណើរការ ONE Championship កាល​៨​ឆ្នាំកន្លះ​កន្លងទៅ ខ្ញុំ​មិនដែល​នឹក​ស្រមៃ​ដល់​កម្រិត​បែបនេះ​ឡើយ​។ ក្នុងនោះ​ខ្ញុំ​តែងតែមាន​អ្នក​មិន​ពេញចិត្ត អ្នក​ឆ្ងល់ និង​មនុស្ស​ជាច្រើន​បាន​និយាយថា​ខ្ញុំ​ឆ្កួត ល្ងង់​។​ល​។ ក្រុមការងារ​របស់ខ្ញុំ​និង​ខ្ញុំ​បាន​ពើបប្រទះ​នឹង​ការបដិសេធ​ជាច្រើន ហើយ​បន្ទាប់ពី​ការបដិសេធ​ទាំងនោះ និង បរាជ័យ​ក្នុង​រយៈពេល ៣​ឆ្នាំ​ដំបូង គ្មាន​អ្នកណា​អាច​បំបែកបំបាក់​បាន​ទៀតឡើយ​។ ឥឡូវនេះ ONE Championship បាន​ក្លាយជា​ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ដែល​ផ្សព្វផ្សាយ​ចេញ​ជាង ១៥០ ប្រទេស​ជុំវិញ​ពិភពលោក​។ វា​បាន​បំបែក​កំណត់ត្រា​ជា​ស្ថាប័ន​រីកចម្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​»​។ 
 
​នាយក​ប្រតិបត្តិ​ខាងលើ​សង្កត់ធ្ងន់ថា ៖«​ខ្ញុំ​អត់​មាន​ឡាន​ថ្លៃៗ ឬ ស​ម្លៀ​ល​បំពាក់​ថ្លៃៗ ឬ​នាឡិកា​ថ្លៃៗ​អ្វី​នោះទេ​។ ប៉ុន្តែ​អ្វីដែល​បំណងប្រាថ្នា​ក្នុង​ជីវិត គឺ ធ្វើ​អ្វីដែល​មានតម្លៃ​ក្នុង​ជីវិត​របស់ខ្ញុំ​។ ពេល​ក្រោកពីដំណេក​រៀងរាល់​ព្រឹក​គឺ​ប្រកបដោយ​ក្ដី​ស្រលាញ់ ហើយ​សំណាង​ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ផ្នែក​នៃ​ជីវិត​របស់ខ្ញុំ​។ ខ្ញុំ​ទទួលបាន​រឿង​ល្អៗ​ជាច្រើន​ក្នុង​ជីវិត ហើយ​ខ្ញុំ​ក៏បាន​ធ្វើការ​ទៅតាម​ឆន្ទៈ​របស់ខ្ញុំ​ដែរ​។ គោលដៅ​របស់​យើង គឺ​ធ្វើការ​ដើម្បី​បង្កើត​វីរបុរស​ល្បីៗ​ក្នុង​ពិភពលោក​ដែល​បន្សល់ទុក​ក្ដីសង្ឃឹម ថាមពល សុបិន និង ការលើកទឹកចិត្ត​។  ខ្ញុំ​ធ្វើការ​រាល់ថ្ងៃ​ព្រោះ​ខ្ញុំ​ចង់​បង្កើត​ផល​វិជ្ជមាន​ដល់​មនុស្ស​រាប់លាន​នាក់ និង​ផ្លាស់ប្ដូរ​ពិភពលោក​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ខ្ញុំ​ចង់​ជំរុញ​ដល់​មនុស្ស​ឲ្យ​មាន​ក្ដី​សុបិន​កាន់តែច្រើន ធ្វើ​ការងារ​ច្រើន និង ទទួលបាន​ផល​ច្រើន​ក្នុង​ជីវិត​។ សូម​ចងចាំ​ថា ក្រុម​របស់ខ្ញុំ និង ខ្ញុំ​ទើបតែ​កំពុង​ចាប់ផ្ដើម​ប៉ុណ្ណោះ​»​។ 
 


 Tubular-Data-Sports-Properties-2019
 
ONE Championship មាន​កីឡាករ​កីឡាការិនី​ល្បីៗ​លំដាប់​ពិភពលោក ដែល​កាន់តែ​ធ្វើ​ឲ្យ​ស្ថាប័ន​នេះ​ល្បី​រន្ទឺ​ទូទាំង​ពិភពលោក​រួមមាន Giorgio Petrosyan, Rodtang Jitmuangnon, Jonathan Haggerty, Sittichai Sitsongpeenong, Andrei Stoica, Tayfun Ozcan, Samy Sana, Nong-O Gaiyanghadao, Ilias Ennahachi, Superbon Banchamek, John Wayne Parr, Sangmanee Sathian Muay Thai, Stamp Fairtex, Regian Eersel, Nieky Holzken, Wang Junguang, Yodsanklai Fairtex, Janet Todd, Alma Juniku, Sam-A Gaiyanghadao, Roman Kryklia, Panpayak Jitmuangnon, Andy Souwer, Petchmorrakot Wor. Sangprapai, Cosmo Alexandre, Yodlekpet Or.Pitisak, Kulabdam Sor Jor Piekuthai, Charlie Peters, Jo Nattawut, Lerdsila Chumparetour, Sagetdao Petpayathai, Liam Harrison, Panicos Yusuf, Petchdam Petchyindee, Yohann Fairtex Drai, Masahide Kudo, Armen Petrosyan, Alain Ngalani, Dejdamrong Sor Amnuaysirichoke, Andre Meunier, Daniel Dawson, Enriko Kehl, Kai Ting Chuang, Ognjen Topic, Saemapetch Fairtex, Sok Thy, Muangthai PK Saenchaimuaythaigym, Kongsak PK Saenchaimuaythaigym, Lerdsila Phuket Top Team, Rodlek PK Saenchaimuaythaigym, Superlek Kiatmoo9, Andy Howson, Mehdi Zatout, Alaverdi Ramazanov, Jo Nattawut, Han Zi Hao, Zhang Chenglong, Walter Goncalves, Savvas Michael, Josh Tonna, Hiroki Akimoto, Ekaterina Vandaryeva, Amber Kitchen, Liam Nolan, Nguyen Tran Duy Nhat, Momotaro, Nat Jaroonsak, និង តារា​ល្បីៗ​ជាច្រើនរូប​ទៀត​។ 
 
​ព័ត៌មាន​ផ្សេងៗ​អំពី ONE Championship សូម​ចូលទៅ​កាន់ www.onefc.com/about-us, follow លើ Twitter និង Instagram @ONEChampionship និង ហ្វេ​ស​ប៊ុ​ក​ONEChampionship៕
 

Tag:
 អត្ថបទ​៖ ស៊ី​ធី​
© រក្សាសិទ្ធិដោយ thmeythmey.com