Samsung Galaxy Z flip រចនា​ប្រកបដោយ​ប្រណីតភាព ពេល​បត់​ស្រស់ស្អាត ពេល​បើក​រឹតតែ​ទាន់សម័យ​!
អត្ថបទពាណិជ្ជកម្ម
Samsung Galaxy Z flip រចនា​ប្រកបដោយ​ប្រណីតភាព ពេល​បត់​ស្រស់ស្អាត ពេល​បើក​រឹតតែ​ទាន់សម័យ​!
20, May 2020 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ​) ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២០៖ បើ​និយាយ​ពី​រស​និយមនៃ​ពិភព​ស្មា​ត​ហ្វូ​ន​ភាគច្រើន​គឺមាន​ភាពមិន​ខុសគ្នា​ច្រើន​នោះទេ​…​គ្រាន់តែ​វា​មានការ​កែប្រែ​តិចតួច​…​ដក​នេះ​…​ថែម​នោះ ប៉ុណ្ណោះ​! ប៉ុន្តែ​ជាមួយ​បច្ចេកវិទ្យា​ដ៏​ជឿនលឿន​បំផុត​របស់​ក្រុមហ៊ុន សាម​សុង នាពេល​បច្ចុប្បន្ននេះ​បានធ្វើឱ្យ​អ្នក​និយម​ស្មា​ត​ហ្វូ​ន​ជាច្រើន​ទូទាំង​ពិភពលោក​ងាក​មក​ភ្លក់​នូវ​រសជាតិ​ថ្មី​នៃ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​ជំនាន់​ចុងក្រោយ Samsung Galaxy Z flip ដែល​កំពុង​ទាញ​ចំណាប់អារម្មណ៍ ការគាំទ្រ ការកោតសរសើរ​ស្ញប់ស្ញែង និង​ប្រាថ្នា​ចង់​ប៉ះ​កាន់​ផ្ទាល់​ក្នុង​ដៃ​ធ្វើជា​ម្ចាស់​គ្រប់គ្នា​ដោយ​គ្មាន​ការស្ទាក់ស្ទើរ​ចិត្ត​ឡើយ​!
 
Samsung Galaxy Z flip រចនា​ឡើងជា​មួយ ប្រណីតភាព ទំនើប ទាន់សម័យ ទាក់ភ្នែក​មែនទែន​ជាពិសេស រូបរាង​ដ៏​ស្រស់ស្អាត  ជាមួយនឹង​រចនាបទ​មាន​ភាព​កាន់តែ​ប្រណីត​ដោយ​រំលេច​ចេញ​នូវ​ពណ៌​ដ៏​ទាក់ទាញ​ចាំង​ផ្លេក​រលោង​ស្អាត ដូច​កញ្ចក់​អ​ញ្ជឹ​ង​! ពិតជា​ស៊ីវីល័យ​មែនទែន​…!!​គ្រាន់តែ​ឃើញ​ក៏មាន​អារម្មណ៍​ថា​ឡូយ​បាត់ទៅហើយ​…! 


 
​ម្យ៉ាងវិញទៀត​សម្រាប់​យុវវ័យ​សម័យថ្មី ជាពិសេស​នោះ​សុភាពនារី​ដែល​ចូលចិត្ត​ស្មា​ត​ហ្វូ​ន​មាន​លក្ខណៈ​តូច​ល្មម​ខ្យូ​តៗ​…​ពេលនេះ​គឺ​ត្រូវ​ម៉ាច់​តែម្តង​…!! ជាមួយ Samsung Galaxy Z flip នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​បទពិសោធន៍​ដ៏​ស័ក្តិសម​តាម​តម្រូវការ គ្រប់​កាលៈទេសៈ​ម៉ា​ឡូយ​តែម្តង​! 
 
​សូមបញ្ជាក់​ផងដែរ​ថា​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Samsung Galaxy Z flip មិន​គ្រាន់​តែមាន​រូបរាង​ស្រស់ស្អាត ទាក់ទាញ លេចធ្លោ និង​ឡូយ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​មាន​សមត្ថភាព​មិនធម្មតា​ផងដែរ​! ចង់ដឹងថា​វា​មាន​អ្វីដែល​អស្ចារ្យ​ដែល​អាច​ក្តោប​យក​បេះដូង​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទូទាំង​ពិភពលោក​បាន​នោះ​…​សូម​មក​មើល​ទាំងអស់គ្នា​!


 
 * Samsung Galaxy Z flip
- តម្លៃ​៖ 1,449 ដុល្លារ​
- មេម៉ូរី (RAM)៖ 8 GB
- អង្គ​ផ្ទុក (ROM)៖ 256 GB 
- ទម្ងន់ (Weight)៖ 183 g
- ស៊ីម​កាត​៖ Nano Sim និង e-Sim (​ស៊ីម​អេ​ឡិច​ត្រូ​និ​ច​)
- ទំហំ​អេក្រង់​៖ 6.7”
- ប្រភេទ​អេក្រង់​៖ Foldable Dynamic AMOLED 
- ប្រព័ន្ធ​ដំណើរការ​៖ Android 10, One UI 2 
- CPU: Octa-core Qualcomm SM8150, Snapdragon 855+
- កាមេរ៉ា​មុខ​៖ 10 MP
- កាមេរ៉ា​ក្រោយ​៖ 12 MP + 12 MP (Dual Primary Cameras) 
- ថាមពល​ថ្ម​៖ Li-po 3300 mAh, សាក​ថ្ម​លឿន​
- ប្រព័ន្ធ​ដោះ​សោរ​៖ ស្កេ​ន​ខ្ចៅដៃ​លើ​អេក្រង់​
- ពណ៌​៖ ស្វាយ (​រលោង​ចាំង​ភ្លឺ​ផ្លេក​ដូច​កញ្ចក់​) និង ខ្មៅ​(​រលោង​ចាំង​ភ្លឺ​ផ្លេក​ដូច​កញ្ចក់​)
 
​នៅចាំ​អី​ទៀត​…? អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​ដោយផ្ទាល់​នៅតាម​ដេប៉ូ​ចែកចាយ​របស់ សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​សេវា​បម្រើ​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ​៖ 1800-203232 !
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​!


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com