បទយកការណ៍ / បទសម្ភាសន៍
ជាតិ
កីឡាជាតិ
កីឡាអន្តរជាតិ
លោក ឆាំង ពិសិដ្ឋ៖ ខ្ញុំ​ត្រូវធ្វើ​ទំនាក់ទំនង​ផ្ទាល់​រវាង​ជម្រើសជាតិ និង​សហព័ន្ធ
29, Oct 2013 , 8:24 am        
រូបភាព
លោក ឆាំង ពិសិដ្ឋ (ឆ្វេង) ថតជាមួយ​លោក សៅ សុខា ប្រធាន​ FFC
លោក ឆាំង ពិសិដ្ឋ (ឆ្វេង) ថតជាមួយ​លោក សៅ សុខា ប្រធាន​ FFC
ដោយ:
ថ្មីៗ នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បានតែងតាំង​លោក ឆាំង ពិសិដ្ឋ ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​ថ្មី ជំនួស​លោក ខៀវ ភា​រិ​ទ្ធ ជា​អ្នកចាត់ការ​ចាស់​ដែល​តែងតាំង​តាំងពី ជំនាន់​លោកគ្រូ​បង្វឹក​ចាស់ ប្រាក់ សុវណ្ណារ៉ា។


មន្ត្រី​សហព័ន្ធ​រូបនេះ បានផ្តល់​បទ​សម្ភាស​ខ្លី​មួយ​ដល់​លោក ប៉ែន ប៉ា​រ៉ា​ឌី អ្នកយកព័ត៌មាន​រប​ស់​គេហទំព័រថ្មីៗទាក់ទង​នឹង​តួនាទី​របស់លោក។

តើ​លោក​អាច​រៀបរាប់​ពី​ប្រវត្តិ​របស់លោក​ទាក់ទង​នឹង​បាល់ទាត់​បានដែរ​ឬទេ?

ឆាំង ពិសិដ្ឋ៖ ខ្ញុំ​បានធ្វើការ​ក្នុង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា តាំងពី​ឆ្នាំ ២០០៦ មកម្ល៉េះ ក្នុង​ការិយាល័យ​បច្ចេកទេស និង អភិវឌ្ឍន៍ បាល់ទាត់ របស់​សហព័ន្ធ។ ខ្ញុំ​បាន​ឆ្លងកាត់​វគ្គ​សិក្សា​ជា​ទាក់ទង​នឹង​វគ្គ​បាល់ទាត់​មួយចំនួន​ដូចជា គ្រូបង្វឹក​បាល់ទាត់​កម្រិត C និង កម្រិត B និង​វគ្គ​ពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងនាម​ជា​លោក​ជា​អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ តើ​មាន​នាទី​ធ្វើ​អ្វីខ្លះ?
ឆាំង ពិសិដ្ឋ៖ ខ្ញុំ​ជា​អ្នកមើលការខុសត្រូវ​ទាំងអស់​ចំពោះ​ក្រុម​កីឡាករ ក៏ដូចជា​គ្រូបង្វឹក និង ជំនួយការ។ ម្យ៉ាងវិញទៀត​ខ្ញុំ​ត្រូវធ្វើ​ទំនាក់ទំនង​ផ្ទាល់​ពី​សហព័ន្ធ​ទៅ​ក្រុម​ជម្រើសជាតិ និង ពី​ក្រុម​ជម្រើសជាតិ​ទៅ​សហព័ន្ធ រួមទាំង​ដោះស្រាយ​បញ្ហា​នានា ជុំវិញ​ក្រុម​ជម្រើសជាតិ។

តើ​សហព័ន្ធ​បានផ្ដល់​សិទ្ធ​ឱ្យ​លោក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​រយៈពេល​ប៉ុន្មាន?
ឆាំង ពិសិដ្ឋ៖ សហព័ន្ធ​បាន​ផ្តល់ឱកាស​ឲ្យ​ខ្ញុំ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​រហូតដល់​ដាច់​ឆ្នាំ ២០១៣ និយាយ​ឲ្យ​ចំ​គឺ​ដឹកនាំ​ក្នុង​យុទ្ធនាការ​ពានរង្វាន់ BIDC Cup 2013 និង កីឡា​ស៊ី​ហ្គេម ២០១៣ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា៕



© រក្សាសិទ្ធិដោយ thmeythmey.com