បទសម្ភាសន៍
សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ពលរដ្ឋអាមេរិកម្នាក់រៀបរាប់ពីស្ថានភាពកូវីដ១៩ នៅអាមេរិក លោក ជេហ្វរី ដាយើ ខណៈពេលរត់ហាត់ប្រាណពេលព្រឹកនៅតាមផ្លូវសាធារណៈ(រូបផ្ដល់ឱ្យដោយលោក ជេហ្វរី ដាយើ)
× ភ្នំពេញ៖ លោក ជេហ្វរី ដាយើ (Jeffrey Dyer) ជាពលរដ្ឋអាមេរិកម្នាក់រស់នៅក្នុងរដ្ឋ Massachusetts ជិតទីក្រុង Boston បានប្រាប់សារព័ត៌មានថ្មីៗតាមបណ្ដាញហ្វេសប៊ុកថា លោកមានការព្រួយបារម្ភខ្លាំង នៅពេលរដ្ឋអំណាចក្នុងតំបន់ដែលលោករស់នៅ បានអនុញ្ញាតឱ្យប្រជាជនចេញក្រៅផ្ទះ ខណៈពេលកូវីដ១៩កំពុងរីករាលដាលខ្លាំងឡើង។
គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២០ ថ្ងៃនៅកម្ពុជា ក្នុងប្រទេសអាមេរិកទាំងមូល មានអ្នកឆ្លងកូវីដ១៩ប្រមាណ១,៧០០,០០០នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០០,០០០នាក់។
ដើម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តអញ្ជើញស្ដាប់បទសម្ភាសរវាងកញ្ញា ប៉ូ សាគុន ជាមួយលោក ជេហ្វរី ដាយើ ដែលជាជនជាតិអាមេរិក ដូចតទៅ៖
កំណើននៃការឆ្លងកូវីដ១៩ កំពុងតែប្រជែងជាមួយសេដ្ឋកិច្ចអាមេរិក ដែលបង្ខំឱ្យរដ្ឋាភិបាលអាមេរិក ត្រូវលើកបម្រាមខ្លះ ដោយអនុញ្ញាតឱ្យប្រជាជនអាចចេញទៅធ្វើការនៅក្រៅផ្ទះ។ លោក ជេហ្វរី ដាយើ ដែលកំពុងរស់នៅក្នុងរដ្ឋ Massachusetts បានសង្កេតឃើញថា ស្របពេលមានការលើកបម្រាម ប្រជាជនអាមេរិកខ្លះ មិនបានការពារខ្លួនឱ្យខ្ជាប់ខ្ជួនឡើយ នៅពេលចេញទៅទីសាធារណៈ។ ការណ៍នេះធ្វើឱ្យលោក ជេហ្វរី ព្រួយបារម្ភខ្លាចថាអាមេរិក ត្រូវរងគ្រោះដោយកូវីដ១៩ កាន់តែយូរតទៅមុខទៀត។
Tag:
ជេហ្វី ដាយើ
កូវីដ១៩
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com