ជាតិ
សុខភាព
កាំកុងត្រូល​ខណ្ឌដង្កោ រឹបអូស​បាន​បង្គា​រប​ញ្ចូ​ល​សារធាតុ​ចាហួយ​១១​តោន​
29, May 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រី​កាំកុងត្រូល​បាន​បង្ក្រាប និង​រឹបអូស​ការដឹកជញ្ជូន​បង្គារ​ចំនួន​៤៤៩​កេស នៅ​ចំណុច​ផ្លូវ ក្នុង​ចន្លោះ​ខណ្ឌ​កំបូល និង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​យប់​ឈានចូល​ថ្ងៃទី​២៩ ខែឧសភា​។ បង្គា​រទាំង​មាន​ទម្ងន់​សរុប​ជាង​១១​តោន ត្រូវបាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​រកឃើញ​មានការ​ចាក់​បញ្ចូល​សារធាតុ​ចាហួយ​។  នេះ​បើ​យោងតាម អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) នៃ​ក្រសួងពាណិជ្ជកម្ម​។​

 
លោក ផាន អូន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ  បាន​និយាយថា បង្គា​រទាំង​ជាង​១១​តោន​នេះ  ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ស្ទាក់​រថយន្ត​ដឹក​គ្រឿង​សមុទ្រ​នេះ​ចំនួន​៣​គ្រឿង កាលពី​យប់​រំលង​អ​ធ្រា​ត​ចូល​ថ្ងៃ​២៩ ឧសភា​។ បើតាម​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ បង្គារ​ដែលមាន​ប​ញ្ជូ​ល​សារធាតុ​ចាហួយ​នេះ មាន​ប្រភព​នាំចូល​ពី​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក នៅ​ខេត្តកំពត ដែលជា​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា និង ប្រទេស​វៀតណាម​។  


 
​លោក ផាន អូន បាន​បញ្ជាក់ថា បច្ចុប្បន្ន រថយន្ត​, បង្គារ និង​វត្ថុតាង​ផ្សេងៗ ត្រូវបាន​បញ្ជូនមករ​ក្សា​នៅ​អគ្គនាយកដ្ឋាន ក​.​ប​.​ប ដើម្បី​បន្ត​ការ​អនុវត្តតាម​នីតិវិធី​៕ 
 

Tag:
 គ្រឿង​សមុទ្រ​
© រក្សាសិទ្ធិដោយ thmeythmey.com