លោក ប៉ែន វណ្ណ​រិ​ទ្ធ ជំរុញ​ឲ្យ​កសិករ​ខេត្តកំពង់ធំ​បង្កើន​ការដាំដុះ ដោយ​មិន​ប្រើ​សារធាតុ​គីមី​
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
លោក ប៉ែន វណ្ណ​រិ​ទ្ធ ជំរុញ​ឲ្យ​កសិករ​ខេត្តកំពង់ធំ​បង្កើន​ការដាំដុះ ដោយ​មិន​ប្រើ​សារធាតុ​គីមី​
31, May 2020 , 11:56 am        
រូបភាព
ភ្នំពេញ​៖ លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ បាន​ជំរុញ​ឲ្យ​ប្រជាកសិករ​បង្កើន​ការចិញ្ចឹម​សត្វ និង​ដាំ​ដុះ​បន្លែ ដំណាំ ផ្លែឈើ ដោយ​មិន​ប្រើ​សារធាតុ​គីមី សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​ឈានទៅរក​លទ្ធភាព​នាំ​ចេញទៅ​ក្រៅប្រទេស​។ នា​សន្និសីទ​សារព័ត៌មាន​ស្ដីពី «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ត​របស់​រដ្ឋ​បាល​ខេត្តកំពង់ធំ​» កាលពី​ថ្ងៃទី​២៧ ឧសភា លោក ប៉ែន វណ្ណ​រិ​ទ្ធ បានចាត់ទុក​កាលៈទេសៈ​បច្ចុប្បន្ន ដែល​រដ្ឋាភិបាល បាន​បិទ​ការ​នាំចូល​ទំនិញ​មួយចំនួន​នោះ ថា​ជា​ឱកាស​មាស​សម្រាប់​កសិក​រ​បង្កើន​ការប្រឹងប្រែង​ផលិត​របស់ខ្លួន​។ សម្រាប់​ប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ ខេត្តកំពង់ធំ អំណោយផល​លើ​វិស័យ​កសិកម្ម ដែល​ប្រជាពលរដ្ឋ​អា​ចរក​ចំណូល​ពី​ការដាំដុះ និង​ចិញ្ចឹមសត្វ​។



​សូម​អញ្ជើញ​ស្ដាប់​ការលើកឡើង​របស់លោក ប៉ែន វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ ដូចតទៅ​៖




​បើតាម​លោក ប៉ែន វណ្ណ​រិ​ទ្ធ ការចិញ្ចឹម​សត្វ​គោ ក្របី និង​ជ្រូក នៅក្នុង​ខេត្តកំពង់ធំ មាន​ចំនួន ១.២​លាន​ក្បាល​។ ចំណែក​ការ​ចិញ្ចឹមសត្វ​បក្សី មាន​ជាង ១​លាន​ក្បាល ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ ខេត្តកំពង់ធំ មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ចំនួន ២៩០,៣៤៥​ហិកតា ក្នុងនោះ​ស្រូវប្រាំង​សរុប​ចំនួន ៦៥,៤៥៥​ហិកតា ផ្ទៃដី​ប្រមូល​ផល​ចំនួន ២៨៦,៩៦២​ហិកតា ដែល​បរិមាណ​ផល​ចំនួន ៨៦៩,៧០៧​តោន​៕ 

Tag:
 កសិកម្ម​
  កំពង់ធំ​
© រក្សាសិទ្ធិដោយ thmeythmey.com