ជាតិ
សេដ្ឋកិច្ច
ប្រេងសាំង ឡើងដល់ ២៧០០រៀល ក្នុង១លីត្រ
01, Jun 2020 , 12:40 pm        
រូបភាព
ក្រសួងពាណិជ្ជកម្ម  ជូនដំណឹងថា សាំងធម្មតាលក់រាយនៅលើទីផ្សារ បានឡើងថ្លៃដល់ ២៧០០រៀល ក្នុង១លីត្រ រយៈពេលកន្លះខែ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមិថុនា។ បើធៀបនឹងកន្លះខែមុខ តម្លៃនេះ កើនឡើង២០០រៀល ក្នុង១លីត្រ។



ជាមួយគ្នានេះ ប្រេងម៉ាស៊ូត ក៏បានឡើងថ្លៃដល់២៥០០រៀលក្នុង១លីត្រ ផងដែរ។ សូមរម្លឹកថា ក្នុងរយៈពេល២ខែ គឺពីខែមេសា ដល់ ខែឧសភា ឆ្នាំ២០២០ ប្រេងសាំងធម្មតា មានតម្លៃត្រឹម ២២៥០ ទៅ២៥០០រៀល ក្នុង១លីត្រ៕ 

Tag:
 សាំង
© រក្សាសិទ្ធិដោយ thmeythmey.com