អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​វី​ង និង​ផ្សារ​ទំនើប អ៊ី​អន ម៉​ល រួមគ្នា​ផ្តល់នូវ​បទពិសោធន៍​នៃ​ការទិញ​ទំនិញ​​ប្រកបដោយ​ភាពងាយស្រួល​
05, Jun 2020 , 4:38 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៥ មិថុនា ២០២០៖ ឥឡូវនេះ អតិថិជន​អាច​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង  ទិញ​ទំនិញ និង​សេវាកម្ម នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល បាន​ហើយ​។ ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី  ដែលជា​ផ្សារ​ទំនើប​ឈានមុខ​គេ និង​ធំជាងគេ​បំផុត​នៅ​កម្ពុជា បាន​ចុះហត្ថលេខា លើ​ភាពជា​ដៃគូ​ដើម្បី​ផ្តល់នូវ​ការទិញ​ទំនិញ និង​សេវាកម្ម ប្រកបដោយ​ភាពងាយស្រួល ដោយ​មិនចាំបាច់​ប្រើប្រាស់​ក្រដាសប្រាក់ ដល់​អតិថិជន​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល ទាំង​២​ទីតាំង​។ 
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖«​យើង​ជឿជាក់ថា ភាពជា​ដៃគូ​នេះ នឹង​ផ្តល់ឱ្យ​អ្នក​រាល់គ្នា កាន់​តែមាន​សេរីភាព​ក្នុង​ការទិញ​ទំនិញ និង​សេវាកម្ម កាន់តែ​ប្រសើរឡើង​។ ការទូទាត់​ការចំណាយ ដោយ​ប្រើប្រាស់ QR កូដ កំពុង​តែមាន​ប្រជាប្រិយ ពាសពេញ​ពិភពលោក ដោយសារ​តែមាន​ភាពងាយស្រួល និង​សុវត្ថិភាព​»​។​
 
​តាមរយៈ​ភាពជា​ដៃគូ​ថ្មី​នេះ អតិថិជន​នៅ​ផ្សារ​ទំនើប អ៊ី​អន ម៉​ល អាច​ទៅ​ទិញ​ទំនិញ និង​ផលិតផល​ផ្សេងៗ ដោយ​មិនចាំបាច់​កាន់​ក្រដាសប្រាក់​ឡើយ គឺ​គ្រាន់តែ​ប្រើ​ម្រាមដៃ ចុច​លើ​ស្មា​ត​ហ្វូ​ន ដែលមាន​គណនី​វី​ង នោះ​នឹង​ទទួលបាន​នូវ​បទពិសោធន៍ នៃ​ការទិញ​អីវ៉ាន់​ប្រកបដោយ​សុវត្ថិភាព ព្រមទាំង​ទាន់សម័យ​។ អតិថិជន​អាច​ស្កេ​ន QR កូដ នៅឯ​បញ្ជរ​គិតលុយ ដើម្បី​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​តែម្តង​។​
  


​លោក ត្ស៊ុ​បុ​យ៉ា ម៉ាសា​យុ​គិ អគ្គនាយក នៃ​ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖«​យើង​ពិតជា​រីករាយ​ណាស់ ដែល​ធនាគារ​ឯកទេស​វី​ង និង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​លអាច​សហការគ្នា ដើម្បី​ធ្វើ​កិច្ចការ​មួយ​នេះ​។ យើង​រួមគ្នា​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ផ្តល់​ជម្រើស​កាន់តែច្រើន និង​ការទិញ​ទំនិញ​កាន់តែ​ប្រសើរឡើង ដល់​អតិថិជន​នៅ​កម្ពុជា​»​។ 
​ទាំង​ធនាគារ​ឯកទេស​វី​ង និង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី សុទ្ធតែ​មានបំណង​ដូចគ្នា ក្នុងការ​បង្កើត​ប្រព័ន្ធ​ទូទាត់ ដែល​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​។ ដើម្បី​ជា​កិច្ច​ចាប់ផ្ដើម នៃ​ភាពជា​ដៃគូ​នេះ អតិថិជន​ជាង ១០០០​នាក់​ដំបូង នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ៥ ដុល្លារ​ភ្លាមៗ រាល់​ការទូទាត់​តាម QR កូដ របស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដើម្បី​ទិញ​ទំនិញ និង​សេវាកម្ម​នៅ​ហាង​ជិត​៣០ កន្លែង​ក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល ភ្នំពេញ និង​អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី ដោយមាន​ចាប់ពី​ហាង​អាហារ និង​ភេសជ្ជៈ រហូតដល់​ហាង​លក់​សម្លៀកបំពាក់ និង​គ្រឿង​អេឡិចត្រូនិក​។​
 



​ធនាគារ​ឯកទេស​វី​ង បាន​បង្កើត​យីហោ​ដ៏​រឹងមាំ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ព្រមទាំង​ភ្នាក់ងារ​វី​ង ដែលមាន​ជាង ៧.៥០០ កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​អាច​ផ្តល់ជូន នូវ​សេវាកម្ម​ហិរញ្ញវត្ថុ ប្រកបដោយ​ភាពងាយស្រួល សុវត្ថិភាព និង​ឆាប់រហ័ស​។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន អ៊ី​អន ម៉​ល (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី ដែល​ត្រូវបាន​បង្កើតឡើង នៅក្នុង​ប្រទេស​កម្ពុជា កាលពី​ខែមិថុនា ឆ្នាំ​២០១៤​នោះ ត្រូវបាន​គេ​ស្គាល់​ថា មានការ​ផ្តោត​ការយកចិត្តទុកដាក់ លើ​អតិថិជន​របស់ខ្លួន​យ៉ាងខ្លាំង តាមរយៈ​ការផ្តល់​បទពិសោធន៍​ទិញ​ទំនិញ និង​សេវាកម្ម ដែលមាន​គុណភាព​ខ្ពស់​៕
 



















(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com