ជាតិ
និស្សិត​កម្ពុជា​ជិត​៥០០​នាក់ អាច​ទៅ​បន្ត​សិក្សា នៅ​វៀតណាម តាម​ច្រក​បាវិត
05, Jun 2020 , 5:39 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​កម្ពុជា​នៅ​វៀតណាម ជូនដំណឹង​ឲ្យ​និស្សិត​អាហារូបករណ៍​កម្ពុជា​ជិត​៥០០​នាក់ ជា​និស្សិត សិក្ខាកាម​យោធា និង សិក្ខាកាម​នគរបាល ដែល​ត្រូវ​បន្ត​ការសិក្សា​នៅ​វៀតណាម ត្រូវធ្វើ​ដំណើរ​ទៅតាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង​។


​សេចក្ដីជូនដំណឹង​បន្ទាន់​របស់​ស្ថានទូត​កម្ពុជា​នៅ​វៀតណាម ចេញ​ថ្ងៃទី​៥ ខែមិថុនា បាន​បញ្ជាក់ថា ភាគី​វៀតណាម បានអនុញ្ញាត​និស្សិត​កម្ពុជា​ជិត​៥០០​នាក់​នោះ ចូលទៅ​វៀតណាម នៅ​ថ្ងៃទី​១០ ខែមិថុនា​នេះ​។ ជាមួយគ្នានេះដែរ ស្ថានទូត​កម្ពុជា​ប្រចាំ​កម្ពុជា អំពាវនាវ​ឲ្យ​និស្សិត​កម្ពុជា ត្រៀម​ធ្វើដំណើរ​ទៅ​វៀតណាម​ឲ្យ​បាន​ទាន់ពេល​។ 
 
​បើតាម​ប្រភព​ដដែល និស្សិត​កម្ពុជា​ទាំងនោះ ពេល​ដល់​វៀតណាម នឹងដាក់​នៅ​ដោយឡែក​១៤​ថ្ងៃ តាម​ការរៀបចំ​របស់​អាជ្ញាធរខេត្ត​តៃនិញ​របស់​ប្រទេស​វៀតណាម​។ អំឡុងពេល​១៤​ថ្ងៃនេះ ក្រសួង​អប់រំ​វៀតណាម នឹង​ស្នើ​នាយក​រដ្ឋ​ម​ន្រី្ត​វៀតណាម ពិនិត្យ​និង​សម្រេច​លើ​ការចំណាយ​ទាំងស្រុង​ឬ​ផ្នែក​ណាមួយ​ចំពោះ​និស្សិត​កម្ពុជា​៕ 
 

Tag:
 វៀតណាម​
  និស្សិត​
© រក្សាសិទ្ធិដោយ thmeythmey.com