កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo កីឡាករបាល់ទាត់ដំបូងបំផុតដែលមានឈ្មោះជា «មហាសេដ្ឋីពាន់លានដុល្លារ» Ronaldo និងភរិយា Georgina Rodriguez នាពិធី MTV Europe Music Awards កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងពេលអបអរគ្រាប់បាល់បញ្ចូលទីឲ្យ Juventus។ រូបថត AFP
× ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដំបូងក្នុងប្រវត្តិសាស្ត្រដែលមានទ្រព្យសម្បត្តិជាង១ពាន់លានដុល្លារអាមេរិក។ បើយោងតាមការផ្សាយរបស់ទស្សនាវដ្តី Forbes កីឡាករក្លិប Juventus រូបនេះ មានចំណូលបន្ថែម១០៥លានដុល្លារបន្ថែមទៀត ក្រោយការកាត់ពន្ធ បើប្រៀបធៀបកាលពីឆ្នាំមុន ដែលនាំឲ្យគេក្លាយជាអត្តពលិកទី៣ ដែលមានទ្រព្យសម្បត្តិពាន់ដុល្លារអាមេរិក (Billionaire) បន្ទាប់ពី Tiger Woods និង Floyd Mayweather។
អាយុ៣៥ឆ្នាំ Ronaldo ស្ថិតក្នុងបញ្ជី The World’s Highest-Paid Celebrities ប្រចាំឆ្នាំ២០២០ របស់ Forbes បន្ទាប់ពីវីរបុរសកីឡាវាយកូនបាល់ Roger Federer តារាចម្រៀងរ៉េប Kanye West និងតារាបង្ហាញម៉ូដ Kylie Jenner។ កន្លងមក Kylie Jenner មានឈ្មោះក្នុងបញ្ជី Billionaire ផងដែរ ប៉ុន្តែទស្សនាវដ្តី Forbes ដកចេញពីបញ្ជីវិញ។
Lionel Messi ខ្សែប្រយុទ្ធ Barcelona ដែលមានចំណូល១០៤លានដុល្លារអាមេរិក កាលពីឆ្នាំមុន ស្ថិតនៅចំណាត់ថ្នាក់លេខ៥ ខណៈ Neymar ខ្សែប្រយុទ្ធក្លិប Paris Saint-Germain ស្ថិតនៅលេខ៧ ជាមួយនឹងចំណូលបន្ថែម៩៥.៥លានដុល្លារ។
Ronaldo រកបាន៦៥០លានដុល្លារអាមេរិក ក្នុងអាជីពជាកីឡាករបាល់ទាត់អាជីពរយៈពេល១៧ឆ្នាំ ហើយក្រៅពីនោះ បានពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ផ្សេងៗ ជាពិសេសក្នុងនាមជាដៃគូជាមួយក្រុមហ៊ុន Nike តាំងពីឆ្នាំ២០១៦ និងម៉ាកល្បីៗផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com