COVID-19
ជាតិ
COVID-19៖ កម្ពុជាចេញតារាងតម្លៃសេវាសម្រាប់ជនបរទេស
09, Jun 2020 , 9:04 pm        
រូបភាព
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញតារាងតម្លៃសេវាធ្វើ​តេស្តរកជំងឺកូវីដ-១៩ ការធ្វើចត្តាឡីស័ក និងការព្យាបាលជំងឺកូវីដ-១៩ លើជនបរទេស​។ យោងតាមលិខិតចុះថ្ងៃទី៨ មិថុនា ដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិ្ច ប្រាប់​ទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ការគិតសេវាសម្រាប់ជនបរទេសនេះ គឺរាប់បញ្ជូលទាំងថ្លៃដឹកជញ្ជូន ថ្លៃអាហារ ថ្លៃស្នាក់នៅក្នុងសណ្ឋាគារ ឬមណ្ឌលសំចត ការធ្វើតេស្តរកកូវីដ-១៩ រួមទាំងការ​ពិនិត្យព្យាបាលកូវីដ-១៩(ករណីវិជ្ជមាន) និងសេវាព្យបាលជំងឺប្រចាំកាយផ្សេងទៀត, សេវាគ្រូពេទ្យ, ថ្លៃបោកគក់ និងសេវាសន្តិសុខផងដែរ។



បើតាមលិខិតដដែល ការទូទាត់សេវា ត្រូវទូទាត់ជូន​អ្នក​ផ្តល់​សេវាតាម​គោលដៅ និងតាម​ទំហំចំណាយជាក់ស្តែង ដែល​ស្របតាម​តារាងតម្លៃដែលរដ្ឋបានកំណត់​។ 






© រក្សាសិទ្ធិដោយ thmeythmey.com