កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd, Liverpool និង​Chelsea ដណ្តើម​គ្នា​យក Sancho ខណៈ Dortmund ទារ ១៤៧​លាន​ដុល្លារ
11, Jun 2020 , 10:29 pm        
រូបភាព
​អនាគត​របស់ Jadon Sancho ជុំវិញ​ការវិលត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ បាន​គ្របដណ្តប់​លើ​ទំព័រមុខ​សារព័ត៌មាន​កីឡា​ល្បីៗ​ពេញ​ពិភពលោក​រយៈពេល​ច្រើន​ខែ​មកហើយ​។ Chelsea, Liverpool ជាពិសេស Manchester United សុទ្ធតែ​ដាក់​គោលដៅ​យក Sancho ពី Borussia Dortmund ដើម្បី​ទៅ​រួម​ក្រុម​រដូវ​កាល​ក្រោយ​។​


​វ័យ​២០​ឆ្នាំ ខ្សែបម្រើ​ស​អន្តរជាតិ​អង់គ្លេស​រូបនេះ បាន​ចាក​ចេញពី Manchester City ទៅកាន់​ក្រុម Borussia Dortmund ក្នុង​ឆ្នាំ ២០១៧​។ ចាប់តាំងពី​ផ្លាស់​ទៅកាន់​ទឹកដី​អាល្លឺម៉ង់ Sancho បានបង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ដោយ​ជួយ​ក្រុម​ប្រជែង​ពាន Bundisliga ជាមួយ​ក្រុម​យក្ស Bayern Munich និង Champions League​។​
 
​ដោយសារ​ទេពកោសល្យ​លេចធ្លោ​យ៉ាង​ឆាប់រហ័ស​បែបនេះហើយ ទើប​មាន​ក្រុម​ខ្លាំងៗ​នៅ​អង់គ្លេស រូ​ម​ទាំង​អេ​ស្ប៉ា​ញ​ផង ដូចជា Manchester United, Chelsea, Liverpool និង Real Madrid ជាដើម​ចាប់ផ្តើម​ទាក់ទង​យក Sancho ទៅ​ជួយ​ក្រុម​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ព័ត៌មាន​ជាច្រើន បាន​បង្ហាញថា Dortmund កំពុង​ត្រៀមខ្លួន​ដើម្បី​បាត់បង់​តារា​ឆ្នើម​សញ្ជាតិ​អង់គ្លេស​នេះហើយ​។ កាសែត​អង់គ្លេស The Sun អះអាងថា Dortmund ខ្លួនឯង​ក៏​ដឹង​ច្បាស់​ថា Sancho នឹង​ចាកចេញ​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​ជៀស​មិន​ផុត​នោះឡើយ​។​
 
The Sun បាន​ផ្សាយ​ទៀតថា ក្រុម​បិសាច​ក្រហម​កំពុង​ត្រៀម​កញ្ចប់​លុយ​ដ៏​ច្រើន​ដើម្បី​យក ខ្សែបម្រើ​ឆ្នើម Sancho ពី Dortmund សម្រាប់​លេង​ក្នុង​តំបន់​បម្រើ​ដើម្បី​បង្កើន​ឱកាស​ទៅ​ឲ្យ​ខ្សែប្រយុទ្ធ​ស​ម្រ​ច​ទី​។ ក្រុម​រហស្សនាម​តោ​ខៀវ ហង្ស​ក្រហម និង​អធិរាជ​ស ក៏​ត្រូវបាន​ផ្សាភ្ជាប់​នឹង​ការចង់បាន​នេះដែរ ខណៈ Dortmund បានដាក់​តម្លៃ​ខ្លួន Sancho ដល់​ទៅ ១១៦ លាន​ផោន (១៤៧​លាន​ដុល្លារ​អាមេរិក​)៕

Tag:
 Jadon Sancho
  Manchester United
  Borussia Dortmund
© រក្សាសិទ្ធិដោយ thmeythmey.com