ជាតិ
សង្គមជាតិ
មន្រ្តីដកហូតស្រាថ្នាំ តាំង គួយ ជាង១,៣ម៉ឺនដប ក្រោយមានករណីពុលស្លាប់ នៅបន្ទាយមានជ័យ
12, Jun 2020 , 3:01 pm        
រូបភាព
មន្ត្រីជំនាញ ចុះដកហូតស្រាចិនសែ តាំង កួយ ជាង១,៣ម៉ឺនដប ដោយសង្ស័យថា មានសារធាតុពុល។ នេះបើតាមការចុះផ្សាយលើគេហទំព័ររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។



នគរបាលជាតិ អះអាងថា មានពលរដ្ឋ៦នាក់ ស្លាប់ និង៣២នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្រោយពិសាស្រាថ្នាំប៉ូវកម្លាំងឈ្មោះ តាំង គួយ នេះ។ ករណីនេះ កើតឡើង ក្នុងស្រុកមង្គលបូរី ស្រុកម៉ាឡៃ និង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នគរបាលជាតិ សរសេរថា ដោយមានបទបញ្ជាពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មន្រ្តីពាក់ព័ន្ធ បានចុះដកហូតស្រាថ្នាំចិនសែន តាំង គួយ នៅតាមទីតាំងនានា ក្នុងក្រុងសិរីសោភ័ណ និង ក្រុងប៉ោយប៉ែត។

លោក អ៊ុំ រាត្រី បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ស្រាថ្នាំចិនសែ តាំង គួយ មិនមានប្រភពច្បាស់លាស់ឡើយ។ លោក អះអាងថា មន្ទីរជំនាញ កំពុងយកវត្ថុតាងទៅធ្វើតេស្តរកសារធាតុផ្សំ ហើយនឹងផ្សព្វផ្សាយព័ត៌មានក្នុងដ៏ខ្លីខាងមុខនេះ។ 

តាមរយៈសេចក្តីជូនដំណឹង ចេញនៅថ្ងៃទី១១ ខែមិថុនាម្សិលមិញ លោកអភិបាលខេត្ត ប្រាប់ឲ្យអាជីវករទាំងអស់ ផ្អាកលក់ស្រាថ្នាំ តាំង គួយ រហូតដល់មានការជូនដំណឹងថ្មី៕ 




Tag:
 ស្រាថ្នាំ តាំង គួយ
© រក្សាសិទ្ធិដោយ thmeythmey.com