ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! គ្រឿងទេស​អ្វីខ្លះ​ជួយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​?
13, Jun 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​អាហារ​មួយចំនួន​មាន​ឥទ្ធិពល​​លើ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ ហើយ​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​ទៀតផង​។ ថា​តើ​អាហារ​ទាំងនេះ​មាន​អ្វីខ្លះ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អ្វីដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​បង្កើន​ការដុត​រំលាយ​អាហារ ៖

 
១. ម្ទេស​ក្រហម​
 
​ការរួមបញ្ចូល​ម្ទេស​ក្រហម​ក្នុង​របប​អាហារ គឺ​ពិតជា​ល្អ​ណាស់​ដើម្បី​បង្កើន​ការដុត​បំផ្លាញ​កាឡូរី​។ ម្យ៉ាងវិញទៀត​ការទទួល​ទាន​ម្ទេស​ក្រហម​ក៏​ជួយ​បន្ថយ​ការ​ឃ្លាន​អាហារ​ផ្អែម​គួរឱ្យកត់សម្គាល់​ផងដែរ​។ សារធាតុ capsaicin ក្នុង​ម្ទេស​ក្រហម​ទទួលទាន​ខុសត្រូវ​បង្កើន​សីតុណ្ហភាព​រាងកាយ​ដុតបំផ្លាញ​កាឡូរី​បាន​កាន់តែច្រើន​។​
 
២. ខ្ទឹមស​
 
​ក្រៅពី​ផ្ដល់​អត្ថប្រយោជន៍​អស្ចារ្យ​ជាច្រើន​ចំពោះ​សុខភាព​ហើយ​នោះ ខ្ទឹមស​ក៏​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ផងដែរ​។ ការរួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឱ្យ​អ្នក​ស្រក​ទម្ងន់​គួរឱ្យកត់សម្គាល់​។​
 
៣. ម្សៅ​ឈើអែម​
 
​មិន​ត្រឹមតែ​ផ្ដល់​ក្លិន​ឈ្ងុយ​ដល់​អាហារ​ប៉ុណ្ណោះ​ទេ ម្សៅ​ឈើអែម​ក៏​ជា​គ្រឿងទេស​ជួយ​បង្កើន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ផងដែរ​។​
 
៤. រមៀត​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ Curcumin ដែល​ជួយ​បន្ថយ​ការកកើត​ផ្ដុំ​នៃ​ជាលិកា​ខ្លាញ់​ចាំបាច់​ក្នុងការ​ស្រក​ទម្ងន់​។ ការរួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​ក៏​ជួយ​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​និង​បន្សាប​ជាតិពុល​ក្នុង​ថ្លើម​ផងដែរ​។​
 
៥. ខ្ញី​
 
​ខ្ញី​ជា​ភ្នាក់ងារ thermogenic មាន​ប្រសិទ្ធិភាព​ដុត​រំលាយ​ជាតិ​ខ្លាញ់​កាឡូរី​បាន​យ៉ាង​ប្រសើរ​តាមរយៈ​ការបង្កើន​សីតុណ្ហភាព​ក្នុង​រាងកាយ​។ ខ្ញី​ក៏មាន​សមត្ថភាព​បង្កើន​ការរំលាយ​អាហារ​និង​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​ដែល​ប្រសើរ​បំផុត​ជួយ​ក្នុងការ​សម្រក​ទម្ងន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com