ជាតិ
សង្គមជាតិ
COVID-19៖ បុរសខ្មែរនៅកំពតដែលវិលត្រឡប់ពីប្រទេសហ្វីលីពីន បានជាសះស្បើយវិញហើយ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល
× ភ្នំពេញ៖ បុរសជនជាតិខ្មែរអាយុ២៦ឆ្នាំដែលរស់នៅក្នុងឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត បានជាសះស្បើយពី COVID-19 ហើយ ក្រោយលទ្ធផលអវិជ្ជមាន២ដង។ នេះបើតាមការសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃទី១៧ ខែមិថុនា។
បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសរូបនេះ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសហ្វីលីពីន ដោយឆ្លងកាត់កូរ៉េខាងត្បូង ហើយបានមកដល់កម្ពុជានៅយប់ថ្ងៃទី២០ ខែឧសភា។
គិតត្រឹមថ្ងៃទី១៧ ខែមិថុនា កម្ពុជាមានអ្នកឆ្លងចំនួន១២៨នាក់ ក្នុងនោះជាសះស្បើយចំនួន១២៦នាក់ និងសល់ចំនួន២នាក់ដែលជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសឥណ្ឌូណេស៊ី ៕
© រក្សាសិទ្ធិដោយ thmeythmey.com