ពីនេះ ពីនោះ
សុខភាព
តើ​អាហារ​សម្រក​ទម្ងន់​រប​ស់​អ្នក​ត្រឹមត្រូវ​ហើយ​ឬ​នៅ​?
20, Jun 2020 , 6:59 am        
រូបភាព
​បើ​អ្នក​ចង់​ស្រក​ទម្ងន់​បាន​ជោគជ័យ សូមអ្នក​ប្រយ័ត្ន​នូវ​ចំណីអាហារ​របស់​អ្នក បើ​អ្នក​បរិភោគ​ខុស អ្នកនឹង​មិនអាច​មាន​រាង​ស្អាត​ឡើយ ដូចនេះ​តើ​ចំណី​ណា​ដែល​ខុស​ដែល​អាចធ្វើឱ្យ​អ្នក​កាន់តែ​ធាត់​?

 
  1. ​ការបរិភោគ​អាហារ​សុខភាព​ច្រើនពេក​នឹងធ្វើ​ឱ្យ​អ្នក​កាន់តែ​ធាត់ ព្រោះ​ទោះបីជា​វា​ជា​អាហារ​ដែល​ធ្វើឱ្យ​អ្នកមាន​សុខភាព​ល្អ​ក៏ដោយ ប៉ុន្តែ​នៅពេលដែល​អ្នក​បរិភោគ​ហួសកំណត់ វា​នឹង​ធ្វើឱ្យ​អ្នក​ធាត់​ដូច​តែ​គ្នា​ទេ​។​
  2. ​ការបរិភោគ​អាហារ​ដែលមាន​អាស៊ីត​ខ្លាញ់​ខ្ពស់​ដូចជា សាច់​ផ្សេងៗ​ជាដើម ទោះជា​អ្នក​បរិភោគ​តិច​ក៏ដោយ ក៏​វា​អាចធ្វើឱ្យ​អ្នក​ធាត់​ដែរ បើ​អ្នក​បរិភោគ​ក្នុង​រយៈពេល​យូរ​។​
  3. ​ការ​តែងតែ​បរិភោគ​មី នំ​កញ្ចប់ ភេសជ្ជៈ​ដែល​ផ្អែម​ផ្សេងៗ អ្នក​មើលទៅ​អាហារ​ទាំងនេះ​មិន​ងាយ​ធ្វើឱ្យ​អ្នក​ធាត់ ប៉ុន្តែ​អ្នកនឹង​ធាត់​ដោយ​មិនដឹង​ខ្លួន​នៅពេលដែល​អ្នក​បរិភោគ​រាល់ថ្ងៃ​។​
  4. ​ការមិន​ផឹកទឹក​នឹងធ្វើ​ឱ្យ​អ្នក​ធាត់ ព្រោះ​បើ​អ្នក​មិន​ផឹកទឹក ខ្លាញ់​ក្នុង​ខ្លួន​អ្នកនឹង​កក​ក្នុង​ខ្លួន​អ្នក នោះ​វា​នឹង​ងាយ​ធ្វើឱ្យ​អ្នក​ធាត់ ហើយ​មិន​ស្រក​ទេ​។​
  5. ​ការមិន​បរិភោគ​អាហារ​ពេលព្រឹក​នឹងធ្វើ​ឱ្យ​អ្នក​មិនអាច​ស្រក​ទម្ងន់​បាន ព្រោះ​ការមិន​បរិភោគ​អាហារ​ពេលព្រឹក វា​នឹង​ធ្វើឱ្យ​អ្នក​បរិភោគ​អាហារ​ពេល​ថ្ងៃ និង​ពេលយប់​កាន់តែច្រើន ដោយសារតែ​អ្នក​ឃ្លាន​ពេក​។​
  6. ​អ្នក​មិនត្រូវ​បរិភោគ​អាហារ​ដែល​ហិល​មក​ស្រក​ទម្ងន់​ឡើយ​ព្រោះ​វា​ប៉ះពាល់​ដល់​ក្រពះ​អ្នក​ខ្លាំងណាស់ វា​នឹង​ធ្វើឱ្យ​ក្រពះ​អ្នក​ខូច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com