ជាតិ
ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា សម្ដេច ស ខេង ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពប្រចាំឆ្នាំ២០២០ នៅថ្ងៃទី៩ មិថុនា (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)
× ភ្នំពេញ៖ ក្រសួងមហាផ្ទៃ សម្រេចផ្អាកសកម្មភាពរបស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជាបណ្ដោះអាសន្ន ដោយសារសមាគមនេះ កំពុងធ្វើសកម្មភាពស្វែងរកប្រយោជន៍តាមការអូសទាញពលរដ្ឋចូលជាសមាជិកនិងកំណត់ឲ្យបង់ប្រាក់។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃជម្រាបទៅ លោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជាថ្ងៃទី ១៧ មិថុនា។
ការសម្រេចផ្អាកបណ្ដោះអាសន្ននេះ គឺមានរយៈពេល៣០ថ្ងៃ ហើយក្រសួងមហាផ្ទៃតម្រូវឲ្យសមាគមផ្ដល់របាយកាណ៍សកម្មភាពនិងហិរញ្ញវត្ថុ ឆ្នាំ២០១៩ និងត្រីមាសទី១នៃឆ្នាំ២០២០។ លើសពីនេះ គឺត្រូវផ្ដល់បញ្ជីឈ្មោះសមាជិកសមាគមនៅតាមរាជធានី-ខេត្ត។ ជាមួយគ្នាដែរ ក្រសួងមហាផ្ទៃបញ្ជាក់ថា ការអូសទាញឲ្យពលរដ្ឋចូលជាសមាជិកនិងបង់ប្រាក់របស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជានេះ ខុសលក្ខន្ដិកៈដែលតម្ដល់ទុកនៅក្រសួងមហាផ្ទៃនិងច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com