ជាតិ
ពីនេះ ពីនោះ
«​ឆាឆៅ​»,«​ឆាប​» និង​«​ឆុង​» ជា​ភាសា​ចិន ដែល​ខ្មែរ​ប្រើ​ញឹកញាប់​
21, Jun 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
 
​ពាក្យ​ដែលជា​កម្ចី​ពី​ចិន​ជាច្រើន ត្រូវបាន​ខ្មែរ​យើង​យកមកប្រើ​ជា​ហូរហែ​ទៅហើយ​។ មិន​ថា​ខ្មែរ ឬ​អ្នក​ដែលមាន​ស្រ​ឡាយ​កាត់​ចិន​នោះទេ តែង​និយម​ប្រើពាក្យ ដូចជា «​ឆាឆៅ​»,«​ឆាប​» និង​«​ឆុង​» ដែលជា​កម្ចី​ពី​ចិន​។

​ពាក្យ «​ឆាឆៅ​« មានន័យថា ធ្វើ​អុកឡុក​, ធ្វើ​ឲ្យ​រអាក់រអួល និង​ធ្ចើ​ឲ្យ​ទាស់​ដំណើរ​កិច្ចការ​អ្វីមួយ​។ រីឯ «​ឆាប​» មានន័យថា ហើរ​ហក់ចុះ​ទាប ដើម្បី​ចាប់​អ្វីមួយ​។ ចំណែក «​ឆុង​» សំដៅលើ ចាក់ទឹក​ក្តៅ សំយុង​ចុះទៅ​លើ​តែ ឬ ទៅលើ​ថ្នាំ​ផង់​សម្រាប់​កែរោគ ឬក៏​បង់​ស្លឹក​តែ​បង់​ថ្នាំ​ផង់ ចាក់ទឹក​ក្តៅ ឲ្យ​ចេញ​រសជាតិ​។ ឆុង​ក៏មាន​ន័យ​ម្យ៉ាង​ទៀតថា ចុះ​រាសី​,​អាប់​សិរី​សួស្តី​, ថយអនុភាព​។ 
​នៅមាន​ពាក្យ​ជាច្រើន​ទៀត​ដែល​សុទ្ធសឹងតែ​ជា​ពាក្យ​កម្ចី​ពី​ចិន ពាក្យ​ទាំងនោះ​មានដូចជា ឆៃប៉ូវ​, ឆៃថាវ​, ទឹក​ស៊ី​អ៊ី​, ឆា​,​កុងស៊ី​,​យីហោ​,​កាវ​, គុយទាវ​,​ចាប់ឆាយ​,​កៅអី ជាដើម​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com