ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ល្បី​ថា ម្រេចកង្កែប ប្រៀប​ដូច​ឋានសួគ៌​តំបន់​អា​រ៉ែ​ង លោក រ័ត្ន​ថា ជិះ​ម៉ូតូ​ពី​ព្រៃវែង ទៅ​មើល​ផ្ទាល់​ភ្នែក​
21, Jun 2020 , 10:30 pm        
រូបភាព
​កោះកុង​៖ «​ម្រេចកង្កែប​» ជា​តំបន់​ទេសចរណ៍​ផ្សងព្រេង​ដ៏​ល្បីល្បាញ​មួយ​ក្នុង​រយៈពេល​ថ្មីៗ​នេះ ដោយសារ​មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាច្រើន​បាន​ទៅ​ទស្សនា​សម្រស់​ដ៏​ស្រស់ត្រកាល និង​បាន​ផ្សិត​យក​រូបភាព​ទេសភាព​ពពក​កក​ពាសពេញ​ខាង​ដើមឈើ ប្រៀបបាន​នឹង​គំនូ​ធម្មជាតិ​រស់​រវើក ដែល​ភ្ញៀវទេសចរ​ភាគច្រើន​ប្រៀប​នឹង​ឋានសួគ៌​តំបន់​អា​រ៉ែ​ង​។ លោក ឆន រ័ត្ន​ថា ភ្ញៀវទេសចរ​មកពី​ខេត្តព្រៃវែង បាន​ជិះ​ម៉ូតូ​ជាមួយ​សមាជិក​ក្មេងៗ ៣​នាក់​ទៀត ដើម្បី​មើល​សម្រេស់ ម្រេចកង្កែប ដោយផ្ទាល់ ត្បិត​ថា រ័ត្ន​ថា ធ្លាប់​ឃើញតែ​រូបភាព​តាម​បណ្ដាញ​សង្គម​។

 
​សូម​លោក​-​អ្នកនាង ទស្សនា​វីដេអូ​សម្ភាស​ខ្លី​រវាង​លោក សែម វណ្ណា អ្នកសារព័ត៌មាន​ថ្មីៗ​២៥ និង​លោក ឆន រ័ត្ន​ថា ដូចតទៅ​៖ 
 
​លោក ឆន រ័ត្ន​ថា ប្រាប់​ពី​មូលហេតុ​ដូច្នេះ​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្តខ្លាំង ព្រោះ​បានឃើញ​ទេសភាព​ស្អាត​។ ពេល​ខ្ញុំ​ក្រោក​ឡើង​ឃើញ​ពពក​ហូរ​កាន់តែ​ស្អាត គឺ​ហូរ​ដូច​ទឹក​អ៊ីចឹង​។ ទិដ្ឋភាព​ទីនេះ ពិតជា​ស្រស់ស្អាត មិន​ធ្លាប់​ឃើញ​»​។ លោក​ឆន រ័ត្ន​ថា និង​សមាជិក​របស់លោក បាន​សម្រាក​ដោយ​តង់​បោះ​នៅលើ​ភ្នំ​ម្រេចកង្កែប​មួយ​យប់ ពី​សេវាកម្ម​របស់​សហគម​ន៍​ជនជាតិដើម​ភាគតិច​ជង​នៅក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង​។ 
 
​ភ្ញៀវទេសចរ ភាគ​ចូលចិត្ត​ឡើង​ភ្នំ​ម្រេចកង្កែប​ជា​ក្រុម និង​សម្រាក​លើ​ភ្នំ​ម្រេចកង្កែប ដោយ​បោះតង់ តាមរយៈ​សេវាកម្ម​របស់​សហគម​ន៍​ទេសចរណ៍​ជនជាតិដើម​ភាគតិច​ជង ដែលមាន​ម​គ្គុ​ទេស​ក៏​ទេសចរណ៍​សម្រាប់​នាំ​ផ្លូវ ព្រមទាំង​មាន​អាហារ​ពេលព្រឹក និង​កាហ្វេ សម្រាប់​ភ្ញៀវទេសចរ​។ 
 
​តំបន់ភ្នំ​ម្រេចកង្កែប​ស្ថិតនៅ​ជ្រលង​អា​រ៉ែ​ង ក្នុង​ឃុំ​ជំនាប់ ស្រុក​ថ្មបាំង ខេត្តកោះកុង​។ ភ្ញៀវទេសចរ អាចធ្វើ​ដំណើ​ដោយ​មធ្យោបាយ ម៉ូតូ ដោយ​ត្រូវ​ចំណាយពេល​ប្រហែល​៥០​នាទី និង​ឡើង​ភ្នំ​ដោយ​ថ្មើរជើង ត្រូវ​ចំណាយពេល​ប្រមាណ ២​ម៉ោង ដើម្បី​ឡើងដល់​កំពូលភ្នំ​ម្រេចកង្កែប​។ ភ្នំ​ម្រេចកង្កែប មាន​ចម្ងាយ​ជិត​ស្នាក់ការ​សហគមន៍​ជាងគេ​ប្រមាណ​១០ គីឡូម៉ែត្រ​ពី​ស្នាក់ការ​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​៕

Tag:
 កោះកុង​
  ម្រេចកង្កែប​
 
© រក្សាសិទ្ធិដោយ thmeythmey.com