ពីនេះ ពីនោះ
ទំនួញ​ទ្រូងផ្លូវ​
21, Jun 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ អើយ​រ៉ា​

​ទ្រាំ​ឈរ អើយ​រ៉ា មិន​ត្អូញត្អែរ​ ​មើលថែ អើយ​រ៉ា រក្សា​ផ្លូវ​
​បែងចែក អើយ​រ៉ា ឲ្យ​ត្រឹមត្រូវ​ ​ដៅ​ផ្លូវ អើយ​រ៉ា ឲ្យ​បាន​ច្បាស់​។​

 
​ក្រែង​គេ អើយ​រ៉ា ពិបាក​ចរ​ ​បើកបរ អើយ​រ៉ា ចៀស​ពារ​ប៉ះ​
​ខ្លួនឯង អើយ​រ៉ា គ្រោះ​ក្រៃ​ក្រាស់​ ​ឃើញច្បាស់ អើយ​រ៉ា ខ្ញុំ​ឥត​ក្លែង​។​
 
​ខ្ទេច​ក្បាល អើយ​រ៉ា ដាល​ដល់​ប្រាណ​ ​ជាំ​ដាន អើយ​រ៉ា គួរ​រអែង​
​ពេលនេះ អើយ​រ៉ា ទ្រូងផ្លូវ​ថ្លែង​ ​គិតក្រែង អើយ​រ៉ា ដល់​អាត្មា​។​
 
​បើ​មិន អើយ​រ៉ា អាណិត​ខ្ញុំ​ ​ប្រមុម អើយ​រ៉ា គិត​គ្រួសារ​
​បើកបរ អើយ​រ៉ា ចៀស​ជែង​វ៉ា​ ​មេត្តា អើយ​រ៉ា គោរព​ច្បាប់​។​
 
​យានយន្ត អើយ​រ៉ា ត្រួត​ឲ្យ​ច្បាស់​ ​គ្រឿង​ចាស់ អើយ​រ៉ា ពុក​ច្រែះ​ចាប់​
​កង់​ហ្វ្រាំង អើយ​រ៉ា គ្រប់​ប្រដាប់​ ​រឹត​ចាប់ អើយ​រ៉ា ឬ​ប្តូរ​ថ្មី​។​
 
​ស្រវឹង អើយ​រ៉ា កុំ​បើកបរ​ ​ប្រាប់ត អើយ​រ៉ា ទាំងប្រុស​ស្រី​
​ផ្គើន​ច្បាប់ អើយ​រ៉ា មិនបាន​អ្វី​ ​ខ្ញុំ​ស្តី អើយ​រ៉ា ប្រាប់​តាម​ត្រង់​៕
 
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com