ជាតិ
រថយន្ត
កង់​បី​ម៉ាក INNOCENTI Lambro 550 ផលិត​ខ្ទង់​ឆ្នាំ​១៩៦៥ ក៏​ក្លាយ​វត្ថុ​លម្អ​ដ៏​ទាក់ទាញ​ដែរ​
22, Jun 2020 , 8:19 pm        
រូបភាព
​កំពង់ឆ្នាំង​៖ ខាងលិច​ទី​ខេត្តកំពង់ឆ្នាំង​បន្តិច តាមផ្លូវ​ជាតិ​លេខ​៥ មាន​ពលរដ្ឋ​ខ្មែរ​បារាំង​មួយរូប បាន​យក​កង់​បី​ម៉ាក INNOCENTI Lambro 550 ផលិត​នៅ​ឆ្នាំ​១៩៦៥ ឬ​១៩៦៦ មក​ដាក់​តាំងនៅ​ភោជនីយដ្ឋាន​របស់ខ្លួន​។ វា​បានរួម​ចំណែក​ទាក់ទាញ​ភ្នែក​អ្នកដំណើរ ដោយ​ត្រីចក្រយាន​មួយគ្រឿង​នេះ ស្ថិតក្នុង​ចំណោម​យាន​បុរាណ​ជាច្រើន​គ្រឿង​ទៀត ដែល​គេ​តាំងនៅ​ទីនេះ ដែលមាន​រថយន្ត​៥​គ្រឿង​, ម៉ូតូ​២​គ្រឿង និង​កង់​ម៉ាស៊ីន​១​គ្រឿង​ទៀត​។ យាន​ទាំងនេះ​សុទ្ធតែ​ជិះ​មិនកើត ដោយសារ​បញ្ហា​មេកា​និក​ផង និង​ច្បាប់​ផង​(​គ្មាន​ស្លាក​លេខ និង​បណ្ណ​សម្គាល់​យានយន្ត​)​។​

 
​ត្រីចក្រយានយន្ដ INNOCENTI ប្រភេទ Lambro ម៉ូ​ឌែ​ល​550 នេះ​គឺជា​កង់​បី​ដឹក​អ្នកដំណើរ ពណ៌​ស ដែលមាន​រាង​មូល​គួរ​ឲ្យ​ស្រលាញ់​។ វា​នៅ​ស្អាត​ដូចដើម ដោយសារ​ការបាញ់​ថ្នាំ​ពណ៌​ដើម​ឡើងវិញ ដូរ​ឈើ​ដាក់​ថ្មី​វិញ និង​ដូរ​ស្បែក​កៅអី​ដែរ​។ ចំណែក​ខាងលើ​ដំបូល​មាន​របង​សម្រាប់​ដាក់​អីវ៉ាន់​។​
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​របស់​នា​យ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖
 
 
 
 
​ត្រីចក្រយាន INNOCENTI Lambro ត្រូវបាន​ផលិត​ចាប់ពី​ឆ្នាំ​១៩៦៣ រហូតដល់​ឆ្នាំ​១៩៧២ ដោយមាន​ម៉ូ​ឌែ​ល​ខុសៗ​គ្នាច្រើន​អាស្រ័យ​តាម​តួនាទី : ដឹក​អ្នកដំណើរ ដឹកទំនិញ ដឹក​ទឹក​។ ល​។ ម៉ូ​ឌែ​ល​550 ត្រូវបាន​បង្កើត​នា​ឆ្នាំ​១៩៦៥​។ ទោះបីជា​ខ្មែរ​យើង​ច្រើន​និយាយថា «​កង់​បី​ឥណ្ឌា​» ប៉ុន្តែ​វា​ត្រូវបាន​ប្រឌិត​មុនគេ​បង្អស់​នៅ​ប្រទេស​អ៊ីតាលី​។ ពីដំបូង​ក្រុមហ៊ុន INNOCENTI ផលិត​ឧបករណ៍​មេកា​និក​គ្រប់មុខ​។ ក្រុមហ៊ុន​អ៊ីតាលី​នេះ ក៏បាន​ផលិត​ឡាន​លើសពី ១០​ប្រភេទ​ដែរ​។ ក៏ប៉ុន្តែ​ក្រុម FIAT បាន​ទិញ INNOCENTI ឆ្នាំ​១៩៩០ មុននឹង​លុបបំបាត់​ឈ្មោះ​នេះ​ឆ្នាំ​១៩៩៧​។ INNOCENTI បាន​ផលិត​ត្រីចក្រយានយន្ដ ពី​ឆ្នាំ​១៩៤៩ រហូតដល់​ឆ្នាំ​១៩៧២​។ នៅពេលដែល​ចប់​នោះ INNOCENTI លក់​រោងចក្រ​ផលិត​កង់​បី​ទៅ​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌា​…
 













Tag:
 កង់​បី​
 ​ត្រីចក្រយាន​
© រក្សាសិទ្ធិដោយ thmeythmey.com