COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់អគារទាំងអស់ បញ្ចុះតម្លៃជួលដល់អតិថិជន
× ភ្នំពេញ៖ ពីពិធីប្រកាសដំណើរការជំនួយសង្គមដល់ពលរដ្ឋក្រីក្រ នៅថ្ងៃទី២៤ មិថុនានេះ សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់អគារទាំងអស់ បញ្ចុះតម្លៃជួលអគារដល់អតិថិជន ដើម្បីសម្រួលដល់ការលំបាករបស់ពួកគេ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩។
សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់អគារទាំងអស់ យោគយល់លើការទម្លាក់ ឬកាត់បន្ថយការជួលអគារនេះ ដើម្បីជួយដល់ដំណើរការអាជីវកម្ម និងសេដ្ឋកិច្ចពលរដ្ឋ។
កន្លងមកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជារួមឱ្យម្ចាស់អគារ ផ្ទះជួល និងធនាគារជាដើម ជួយដោះស្រាយបញ្ហាពលរដ្ឋ ។ ប៉ុន្តែម្ចាស់អគារ នៅតែមិនទាន់អនុវត្តតាមការស្នើសុំរបស់សម្ដេច។
© រក្សាសិទ្ធិដោយ thmeythmey.com